ព្រះសីហនុ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅតំបន់ឆ្នេរ ដែនកោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួនសរុប១១១.៣២២ កើនឡើង១១៧,២៨% ក្នុងនោះភ្ញៀវជាតិ ១០៥.៣៨៩ កើនឡើង១១៥,៩៥% ភ្ញៀវបរទេស ៥.៩៣៣នាក់ កើនឡើង ១៤៣,៩៥%។នេះបើយោងតាមរបាយការណ៍រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងនោះភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុចំនួន០២ជើង (ស្មើនឹងឆ្នាំមុន) ស្មើនឹង ២៩នាក់ ថយចុះ៨៦,៨៣% ជាតិ០៥នាក់ និងអន្តរជាតិសរុប២៤នាក់។ ភ្ញៀវទេសចរទៅកម្សាន្ត តាមកោះនានាមានចំនួន ២.៧៤០ នាក់ កើនឡើង៨៥,៨៨% ក្នុងនោះភ្ញៀវជាតិ ២.៤៥៦នាក់ កើនឡើង១៦៥,៥១% ភ្ញៀវបរទេស២៨៤នាក់ ថយចុះ៤៨,២៦%។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្ត ភ្ញៀវសរុប១០៨.៤៤៧ នាក់ កើនឡើង១២២,៦៤% ក្នុងនោះភ្ញៀវជាតិ១០២.៨៣៥នាក់កើនឡើង១១៧,៧៥% ភ្ញៀវបរទេស៥.៦១២នាក់ កើនឡើង២៧៨,១៦%។





