Cctime 6monthsfree desktop
Cc times  web banner kh (2)

ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងសម្ពោធនៅថ្ងៃ២០ ខែធ្នូនេះ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពហុកីឡដ្ឋានជាតិមរតកតេជោ
រូបភាព៖  camsoc

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC) លើកទី៣២ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំប្រចាំ ដើម្បីត្រៀមលក្ខណៈសម្ពោធផ្លូវការនូវវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ព្រមជាមួយនិងការរាប់ថយក្រោយ ៥០០ថ្ងៃ និងប្រកាសបើក យុទ្ធនាការផ្សព្វផ្សាយ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

បើតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ចំពិធីរាប់ថយក្រោយ ៥០០ថ្ងៃប្រកួតស៊ីហ្គេម ២០២៣ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកចូលរួមប្រមាណ២០០០០នាក់។

ឯកឧត្តមបន្តថា ការត្រៀមរៀបចំកម្មវិធីសំខាន់ៗទាំង៣ខាងលើនេះ ក្រុមការងារកំពុងធ្វើការដោយហ្មត់ចត់បំផុត ក្រោមការយកចិត្តទុកដាក់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ។

អគ្គលេខាធិការបន្ថែមទៀតថា គណៈកម្មការជំនាញទាំងអស់របស់ CAMSOC កំពុងរៀបចំការសម្តែងសិល្បៈវប្បធម៌ នៅក្នុងអត្ថន័យនៃការរិតចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-ចិន ដែលជាមិត្តដែកថែប ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះ ការរៀបចំពិធីសម្ពោធជាផ្លូវការនេះ គឺជាការបង្ហាញឲ្យឃើញពីការត្រៀមឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង