Cctimesw1140xh150cm copy

គោលការណ៍សមាគមសម្ព័ន្ធខ្មែរ~ចិន​ គ្រូភាសាចិនប្រាក់ខែយ៉ាងតិច៣០០ដុល្លារ

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សាលាភាសាចិនមួយនៅខេត្តក្រចេះ។

ភ្នំពេញ៖សមាគមសម្ព័ន្ធខ្មែរ~ចិន នៅកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀនភាសាចិនចំនួន ៤៩២នាក់ ទូទាំងប្រទេសក្នុងខែមេសា សរុបជាទឹកប្រាក់ប្រមាណ ៧០១៥១ដុល្លារ (ប្រាំពីរម៉ឺនមួយរយហាសិនមួយដុល្លារ)។

សមាគមសម្ព័ន្ធខ្មែរ~ចិននៅកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រូបង្រៀនភាសាចិនទូទាំងប្រទេស​ ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រូបង្រៀនភាសាចិន អោយកាន់តែប្រសើរឡើង។ ពិសេសជាងនេះទៅទៀត គឺលើកទឹកចិត្តយុវជនយុវនារីឱ្យចូលរួមក្នុងវិស័យអប់រំភាសាចិន ដើម្បីអោយការអប់រំភាសាចិននៅកម្ពុជាមានការរីកចម្រើន។

សូមបញ្ចាក់ថា សមាគមសម្ព័ន្ធខ្មែរ~ចិន នៅកម្ពុជា មានគោលការណ៍មួយ គឺចំពោះសាលារៀនភាសាចិនដែលចំណុះអោយសមាគមមួយនេះ ប្រាក់ខែគ្រូបង្រៀនទាំងអស់ត្រូវបានកំណត់យ៉ាងតិចបំផុត គឺ ៣០០ដុល្លារ។ បើសិនជាសាលារៀនពុំមានលទ្ធភាពផ្តល់ឱ្យគ្រប់ ៣០០ដុល្លារនោះទេ សមាគមនឹងឧបត្ថម្ភបន្ថែមជារៀងរាល់ខែ។

ប្រាក់ឧបត្ថម្ភប្រចាំខែរបស់គ្រូបង្រៀនភាសាចិន គឺបានមកពីការឧបត្ថម្ភរបស់អ្នកឧកញ៉ា ពុង ឃាវសែ ជាអគ្គនាយកធនាគារកាណាឌីយ៉ា និងជាប្រធានសម្ព័ន្ធខ្មែរ~ចិន នៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង