Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តព្រះសីហនុសម្រេចបើកដំណើរការ«កាស៊ីណូ»ទាំងអស់ឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កាស៊ីណូ​របស់​វិនិយោគិន​ចិន នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ។

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១១ វិច្ឆិកានេះ បានសម្រេចបើកដំណើរការឡើងវិញនូវ រោងចក្រសហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និង មូលដ្ឋានអាជីវកម្មទាំងអស់។ការសម្រេចបើកនេះ បន្ទាប់ពីកម្ពុជាគ្រប់គ្រងកូវីដ-១៩ នៅប្រទេសល្អប្រសើរ តាមរយៈយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងល្អតាមផែនការដែលបានគ្រោងទុក សកម្មភាពសេដ្ឋកិច្ច សង្គមត្រូវបានអនុញ្ញាតឱ្យមានសកម្មភាពជាប្រក្រតីឡើងវិញជាបន្តបន្ទាប់។

ចាប់ពីពេលនេះទៅគ្រប់រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់ ក្នុងខេត្តព្រះសីហនុ ត្រូវបញ្ចប់ការធ្វើចត្តាឡីស័កផង និងបន្តធ្វើការងារផង ព្រមទាំងបញ្ឈប់ការធ្វើចត្តាឡីស័កចំពោះបុគ្គលិក កម្មករ និយោជិតនៅក្នុង ហើយត្រូវអនុញ្ញាតឱ្យបុគ្គលិក កម្មករ និយោជិតរបស់ខ្លួនអាចចេញ ចូលទីតាំងអាជីវកម្មបានតាមការកំណត់ព្រមព្រៀង គ្នា ឬអាចចេញទៅសម្រាកនៅផ្ទះ ឬទីសំណាក់របស់ខ្លួនបាន នៅក្រោយពេលបញ្ចប់ម៉ោងការងារ។

រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឱ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវពង្រឹងការអនុវត្តវិធានសុខាភិបាល និងវិធានការ «៣ការពារ និង ៣កុំ»  ឱ្យបានម៉ឺងម៉ាត់ជាមួយបុគ្គលិក កម្មករ និយោជិតរបស់ខ្លួន ក៏ដូចជាអ្នកមកទទួលសេវា។

ក្នុងករណីមានការសង្ស័យថា មានការឆ្លងជំងឺភវីដ-១៩ ដល់បុគ្គលិក កម្មករ នៅក្នុងទីតាំងអាជីវកម្មនោះ ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងត្រូវម្ចាស់ការចាត់ចែងយកវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ដោយប្រើឧបករណ៍ តេស្តរហ័ស (Rapid Test) ជាបន្ទាន់ ឬការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរព្យាបាលអ្នក ជំងឺកូវីដ-១៩ ឬអនុញ្ញាតឱ្យគាត់ទៅព្យាបាលជំងឺនៅតាមផ្ទះ (ក្រោយពីការវាយតម្លៃរបស់ក្រុមគ្រូពេទ្យលើស្ថានភាព សុខភាពរបស់អ្នកជំងឺ)។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកមុនគេក្នុងការទទួលទេសចរណ៍វ៉ាក់សាំង សម្រាប់ ការមកទស្សនាកំសាន្តនៅក្នុងក្រុងព្រះសីហនុ និង ក្រុងកោះរ៉ុង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង