
ភ្នំពេញ៖គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួល ស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៦គម្រោង ក្នុងទុនសរុបប្រមាណ ២. ៨៥៣លានដុល្លារអាមេរិក បោះវិនិយោគនៅក្នុងប្រទេសកម្ពុជា។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមគម្រោងទាំង១៤៦គម្រោងនោះ គឺក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ៣៤០លាន ដុល្លារ អាមេរិក។
វិនិយោគជប៉ុនទាំងអស់ គឺផ្តោតសំខានក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និង ការអភិវឌ្ឍធនធានមនុស្សស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ (IDP) ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្នែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានរៀបចំតាក់តែងច្បាប់ វិនិយោគថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រលនៃភូមិសាស្ត្រនយោបាយនិង សេដ្ឋកិច្ចដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច, បដិវត្តឧស្សាហកម្មទី៤, បរិវត្តកម្មឌីជីថល, និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃ ជំងឺកូវី៥-១៩៕