ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច។នេះបើយោងតាមអនុក្រឹត្យរបស់សម្តេច ហ៊ុន សែន។
យោងតាមអនុក្រឹត្យលោកឧត្តមសេនីយ៍ទោ សុខ សំណាង ត្រូវបានសម្តេចសម្រេច ផ្ទេរភារកិច្ច និងតែងតាំង ពីស្នងការនគរបាលខេត្តតាកែវ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

