Yearendyearend1140x150

អ្នកវិនិយោគចិនលើបដាតវ៉ា«សុំប្រាក់កក់អាគារ»វិញក្រោយគម្រោងវិនិយោគក្ស័យធន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមអ្នកវិនិយោគចិនប្រមូលផ្តុំតវ៉ា នៅខេត្តព្រះសីហនុ។

ក្រុងព្រះសីហនុ៖ អ្នកវិនិយោគជនជាតិចិនមួយក្រុមនៅក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៥ ខែមេសានេះ បានប្រមូលផ្តុំគ្នាលើបដាតវ៉ាសុំឱ្យម្ចាស់អាគារសងប្រាក់កក់វិញ បន្ទាប់ពីគម្រោងវិនិយោគរបស់ពួកគេបានបិទដំណើរការនិងក្ស័យធន។ការតវ៉ានេះ ធ្វើឡើងនៅមុខអាគារមួយកន្លែងម្តុំខាងក្រោយភ្នំមាសក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ កាលពីម៉ោង៧ព្រឹកថ្ងៃ២៥មេសា២០២០។

ក្នុងបដារបស់ក្រុមជនជាតិចិនទាំងនោះ បានសរសេរសុំកិច្ចអន្តរាគមន៍ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យជួយដោះស្រាយបញ្ហាថ្លៃប្រាក់កក់ និងគាំទ្រសម្តេចហ៊ុន សែន ជួយសម្រួលដល់អ្នកវិនិយោគបរទេស។

ក្រោយលើកបដា និងថតរូបរួច ជនជាតិចិនទាំងអស់នោះក៍រំសាយ នាំគ្នាចូលទៅក្នុងអាគារវិញអស់ទៅ សូម្បីតែមន្ត្រី និងសមត្ថកិច្ចមូលដ្ឋានក៍ទៅសួរនាំមិនទាន់ផង។ទោះជាយ៉ាងនេះក្តីមន្ត្រីជំនាញមានប្រសាសន៍ប្រាប់ថា អជ្ញាធរកំពុងចុះស្រាវជ្រាវរកមូលហេតុ ពីគោលបំណងនិងសំណូមពររបស់ក្រុមអ្នកលើកបដាតវ៉ានេះហើយ។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុ ដំបូងឡើយគឺជាខេត្តមួយសំបូរទៅដោយអ្នកវិនិយោគជាជនជាតិចិន។របាយការណ៍ឆ្នាំ២០១៩ អ្នកវិនិយោគ និងទេសចរចិនស្នាក់នៅខេត្តនេះ មានប្រមាណជាង៧ម៉ឺននាក់ ធ្វើឱ្យការអភិវឌ្ឍលើវិស័យសំណង់មានការកើនឡើងយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគចិនបានកក់ប្រាក់កក់ជាច្រើនម៉ឺនដុល្លារជាមួយម្ចាស់អាគារជាជនជាតិខ្មែរ។

ប៉ុន្តែចាប់ពីមានការផ្ទុះនូវជំងឺកូវីដ១៩ គម្រោងវិនិយោគមួយចំនួនធំត្រូវផ្អាក បុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ ជាពិសេសកាស៊ីណូត្រូវបានផ្អាកអាជីរកម្មបណ្ណោះអាសន្ន ធ្វើបុគ្គលិកអត់ការងារធ្វើ តែម្ចាស់វិនិយោគខ្លះនៅបន្តបើកប្រាក់ខែ អោយបុគ្គលិកមួយចំនួននិងថែមទាំងត្រូវបង់ថ្លៃជួលធម្មតា ខណៈគម្រោងរបស់ខ្លួនគ្មានចំណូលទល់តែសោះ។ដូច្នេះអ្នកវិនិយោគទាំងនេះ បង្ខំចិត្តសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វិនិយោគចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង