Yearendyearend1140x150

កម្ពុជាប្រកាសពីភាពជោគជ័យនៃការចាក់វ៉ាក់សាំងការពារកូវីដបានជាង១០០%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រទេសកម្ពុជា នៅថ្ងៃទី ៣១ តុលានេះ បានប្រកាសពីភាពជោគជ័យនៃការចាក់វា៉ក់សាំងការពារជំងឺកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកជាភាពជោគជ័យធំធេងនៅក្នុងក្របខ័ណនៃខឿនការពារសុខភាពរបស់ប្រជាជន។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីកម្ពុជាចាក់វ៉ាក់សាំងបានជាង១០លាននាក់ស្មើនឹងជាង១០០%នៃចំនួនគ្រោងដំបូងក៍ដោយក៏កម្ពុជានៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱយបានគ្រប់ៗគ្នា។ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំងយើងក៍បានចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន១.៧៨៨.៨០២នាក់ដែលស្មើនឹង៩៧.៨៩%និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។

សម្តេច ហ៊ុន សែន បានថ្លែងថា "គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើរនឹង៨៥.៦៨%នៃប្រជាជនសរុប១៦លាននាក់។កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២សម្រាប់អ្នកដែលបានចាក់ដូសទី១និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។"

បើតាមសម្តេច ហ៊ុន សែន វាកាន់តែសំខាន់ជាងទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនយើងឱយខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រម៉ានជិត១០លានដូសនិងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ប្រម៉ានជិត២លាននាក់រួចមកហើយ។វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃស្អែក១វិច្ឆកា២០២១កម្ពុជានឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំដែលមានជាង៣០មុឺននាក់បន្តទៀត។សម្តេច ហ៊ុន សែន បានកោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួរអង្គពាក់ពន្ធ័ដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ.១៩។

ដោយឡែកសម្រាប់លេខរៀងទី១០លានគឺបានទៅលើអុំស្រីឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង