Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

អាមេរិកដាក់ទណ្ឌកម្មប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ជុំវិញការវាយប្រហារដោយដ្រូនលើនាវា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ដ្រូន (UAV) នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រភពរូប៖ RT 

អាមេរិក៖ រតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើឧត្តមសេនីយអ៊ីរ៉ង់ និងក្រុមហ៊ុនចំនួនពីរជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងកម្មវិធីដ្រូនរបស់សាធារណរដ្ឋអ៊ីស្លាម បាននាំឱ្យមានការវាយប្រហារលើនាវានិងនាវាដឹកប្រេង Mercer Street។

ក្រុមហ៊ុន និងបុគ្គលដែលបានបន្ថែមទៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់កម្មវិធីដ្រូន (UAV) នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដោយបើតាមនាយកដ្ឋានរតនាគារអាមេរិក បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

បន្ទាប់មកនាយកដ្ឋានបាននិយាយថា IRGC "អង្គភាពបេសកកម្ម" បានផ្គត់ផ្គង់ "UAVs" ដ៍សាហាវដល់ក្រុមផ្សេងៗនៅទូទាំងមជ្ឈឹមបូព៌ា ដែលត្រូវបានចោទប្រកាន់រួមមាន ក្រុមហេសបូឡានៅលីបង់ ពួកសកម្មប្រយុទ្ធហាម៉ាស់នៅហ្គាហ្សាស្រី្ទប ក្រុមហ៊ូទីក្នុងយេម៉ែន និងសូម្បីតែអេត្យូពី។

រតនាគារបាននិយាយថា ដ្រូនរបស់អ៊ីរ៉ង់ក៏ត្រូវបាន ប្រើប្រាស់ក្នុងការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ និងលើកងកម្លាំងសហរដ្ឋអាមេរិកផងដែរ។ មួយក្នុងចំណោមអ្នកដែលដាក់ក្នុងបញ្ជីទណ្ឌកម្មគឺ ឧត្តមសេនីយទោ Saeed Aghajani IRGC ដែលមើលការខុសត្រូវលើការបញ្ជា UAV របស់អង្គភាព និងទទួលខុសត្រូវលើការរៀបចំផែនការ ឧបករណ៍និងការបណ្តុះបណ្តាល សម្រាប់ប្រតិបត្តិការដ្រូនរបស់ខ្លួន។

រតនាគារបានចោទប្រកាន់ដោយផ្ទាល់នូវបញ្ជាការ UAV របស់ IRGC ពីបទរៀបចំការវាយប្រហារលើនាវាដឹកជញ្ជូនពាណិជ្ជកម្ម Mercer Street នៅឯឆ្នេរសមុទ្រនៃប្រទេសអូម៉ង់ក្នុងខែកក្កដា ឆ្នាំ ២០២១ ដែលក្នុងនោះសមាជិកនាវិកពីរនាក់ត្រូវបានសម្លាប់។ នាវាដឹកប្រេងដែលមានទង់ជាតិលីបេរីយ៉ា Mercer Street ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីស្រាអែល។ បន្ទាប់ពីការវាយប្រហារនេះ ចក្រភពអង់គ្លេសបានអំពាវនាវឱ្យមានកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏បានប្រញាប់ប្រញាល់ បន្ទោសទីក្រុងតេអេរ៉ង់ចំពោះឧប្បត្តិហេតុដោយនិយាយថា អ៊ីរ៉ង់ទំនងជាទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

មកទល់ពេលនេះ មន្ត្រីអ៊ីរ៉ង់មិនទាន់មានប្រតិកម្មចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទេ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់មួយចំនួន បានចោទសួរពីហេតុផលដែលសហរដ្ឋអាមេរិកមានសម្រាប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងសាធារណរដ្ឋឥស្លាម ភ្លាមៗបន្ទាប់ពីទីក្រុងតេអេរ៉ង់បានប្រកាសថា ខ្លួននឹងត្រលប់ទៅកិច្ចចរចាដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅទីក្រុងវីយែន។ កាលពីថ្ងៃពុធ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងជាប្រធានអ្នកចរចារបស់ប្រទេសនៅទីក្រុងវីយែនបាននិយាយថា ទីក្រុងតេអេរ៉ង់នឹងត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅតុចរចាដើម្បីពិភាក្សាអំពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ នៅចុងខែវិច្ឆិកា។

ទណ្ឌកម្មបានក្លាយជាបញ្ហាចម្រូងចម្រាស ជាយូរមកហើយក្នុងទំនាក់ទំនងរវាងក្រុងតេហេរ៉ង់ និងប្រទេសលោកខាងលិច។ សហរដ្ឋអាមេរិក បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump ក្នុងឆ្នាំ ២០១៨។ ហើយបានដាក់ទណ្ឌកម្មទីក្រុង តេហេរ៉ង់ ជាបន្តបន្ទាប់។

មេដឹកនាំអ៊ីរ៉ង់បានចោទប្រកាន់ប្រទេសហត្ថលេខីលោកខាងលិចម្តងហើយម្តងទៀត ចំពោះកិច្ចព្រមព្រៀងថាមិនបានបំពេញតាមការសន្យារបស់ពួកគេ ហើយទទូចថា ទណ្ឌកម្មដែលដាក់ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមគួរតែត្រូវបានដកចេញ មុនពេលដែលខ្លួនប្រកាន់ខ្ជាប់នូវការបញ្ចប់នៃការចរចា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង