
តៃវ៉ាន់៖ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN មេដឹកនាំតៃវ៉ាន់ លោកស្រី ឆៃ អ៊ីង វិន(Cai Ying Wen)បានបញ្ជាក់ថា ពិតជាមានទាហានអាមេរិកនៅកោះតៃវ៉ាន់ដែលទទួលខុសត្រូវក្នុងការ ហ្វឹកហ្វឺន កងទ័ព តៃវ៉ាន់។
សារព័ត៌មាន ដឺវ៉ល ស្ត្រីត ហ្សូណល (The Wall Street Journal)មុននេះបានដកស្រង់សម្តីមន្ត្រីអាមេរិកដែលរាយការណ៍ថា ទាហានអាមេរិកមួយចំនួនតូច បានឈរជើងជាសម្ងាត់នៅកោះតៃវ៉ាន់ យ៉ាងតិចមួយឆ្នាំហើយ គោលបំណង គឺដើម្បីបណ្តុះបណ្តាលកងទ័ពកោះតៃវ៉ាន់។
ចំពោះសំណួរថាតើ មានទាហានអាមេរិកប៉ុន្មាននាក់នៅលើកោះ លោស្រី ឆៃ អ៊ីង វិន បានឆ្លើយតបថា "យើងមានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់យើង តែមិនច្រើនដូចជាគេគិតនោះទេ"។
ច្បាប់របស់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៧៩ បានគាំទ្រយ៉ាងច្បាស់នូវគោលការណ៍ "ចិនតែមួយ" តែក៏បានកំណត់ថាសហរដ្ឋអាមេរិក អាចផ្តល់ជំនួយផ្នែកយោធាដល់កោះតៃវ៉ាន់៕