
ព្រុយណេ ៖ កិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍ បានធ្វើឡើងនៅថ្ងៃអង្គារនេះ ដោយគ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ាទេ បន្ទាប់ពីមេដឹកនាំរបបយោធារបស់ខ្លួនត្រូវបានដកចេញ ដោយសារការបរាជ័យ ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់ ធ្វើឲ្យយោធាដែលកំពុងកាន់អំណាចបានបដិសេធមិនបញ្ជូនតំណាងមកកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍ទេ។
កិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍នេះ ប្រទេសព្រុយណេ គឺជាម្ចាស់ផ្ទះ និងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយប្រទេសព្រុយណេ មិនបាននិយាយអំពីការមិនបង្ហាញខ្លួនរបស់មីយ៉ាន់នៅក្នុងសុន្ទរកថាបើកនៅឯកិច្ចប្រជុំនោះទេ។
អាស៊ានកាលពីថ្ងៃទី ១៥ ខែតុលា បានសម្រេចដកប្រធានរបបយោធាលោក Min Aung Hlaing ដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី ១ ខែកុម្ភៈ ជុំវិញការខកខានក្នុងការអនុវត្តដំណើរការសន្តិភាព ដែលលោកបានយល់ព្រមជាមួយអាស៊ានកាលពីខែមេសា ដើម្បីបញ្ចប់វិបត្តិបង្ហូរឈាមរបស់ប្រទេស។
ការផ្លាស់ប្តូរនេះគឺជាជំហានដ៏កម្រមួយ ដោយប្រទេសក្នុងតំបន់ មិនជ្រៀតជ្រែក និងការចូលរួមរបស់ខ្លួនក្នុងរឿងផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ប្រទេសប្រ៊ុយណេ បាននិយាយថា កិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍នេះ នឹងអញ្ជើញអ្នកតំណាងមិនមែននយោបាយមកពីមីយ៉ាន់ម៉ា ប៉ុន្តែមិនមានការបញ្ជាក់អំពីរឿងនេះពីយោធាមីយ៉ាន់ម៉ាទេ។
របបយោធាមីយ៉ាន់ម៉ាកាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា ខ្លួននឹងយល់ព្រមចំពោះតែប្រមុខរដ្ឋ ឬតំណាងរដ្ឋមន្ត្រីរបស់ខ្លួន ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដូច្នេះមានន័យថា កៅអីរបស់មីយ៉ាន់ម៉ានឹងទទេនៅថ្ងៃកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍នេះ។
ចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួន លោកស្រី និងសម្ព័ន្ធមិត្តភាគច្រើន និងបញ្ចប់រយៈពេលមួយទសវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យ ដោយយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សជាង ១,០០០ នាក់ និងចាប់ខ្លួនមនុស្សរាប់ពាន់នាក់។ នេះបើយោងតាមក្រុមឃ្លាំមើលសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ។
ប្រធានយោធាមីយ៉ាន់ម៉ាបានទទូចថា ជម្លោះកំពុងត្រូវបានបង្កឡើងដោយ “ភេរវករ” ដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលបង្រួបបង្រួម ហើយអាស៊ានមិនបានគិតគូរអំពីបញ្ហានេះទេ។ ដូច្នេះ រដ្ឋាភិបាលរួបរួមជាតិ គឺជាសម្ព័ន្ធមិត្តនៃក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងកងទ័ពជនជាតិភាគតិច ដែលបង្កើតឡើងក្រោយរដ្ឋប្រហារ។
នៅក្នុងរបៀបវារៈសម្រាប់ថ្ងៃបើកដំណើរការកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍ នៅថ្ងៃអង្គារនេះ គឺជាកិច្ចប្រជុំបីដាច់ដោយឡែកពីគ្នារវាងមេដឹកនាំអាស៊ាន និងតំណាងសហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ប្រទេសអាស៊ានទាំង១០ រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕