Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាមានភ្ញៀវទេសចរចេញដើរកម្សាន្តជិត១៤ម៉ឺននាក់រយៈពេល២ថ្ងៃនៃចុងសប្ដាហ៍នេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរទៅទស្សនាប្រាសាទអង្គរវត្ត (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៩,៨៦៤នាក់។ ជាការកត់សម្គាល់ ក្រសួងទេសចរណ៍បានបញ្ជាក់ថា តួលេខនេះមានការកើនឡើងប្រមាណ ១.២៧% ធៀបនឹងសប្តាហ៍កន្លងមក។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្នុងចំណោមភ្ញៀវទេសចរសរុបដែលបានចេញដើរកម្សាន្ត មានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,៣៦៦នាក់។

ក្រសួងបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣០,៩២៦នាក់, រាជធានីភ្នំពេញ ២៥,៤៩៣នាក់, ខេត្តកំពត ១៧,៩៧៤នាក់, ខេត្តកែប ៩,៦១៦នាក់, ខេត្តសៀមរាប ៨,៦១៨នាក់, ខេត្តកំពង់ស្ពឺ ៧,៨៨៥នាក់, ខេត្តមណ្ឌលគិរី ៥,៩៨៤នាក់, ខេត្តពោធិ៍សាត់ ៥,៦៦៥នាក់ និងខេត្តកណ្តាល ៥,៣២៥នាក់។

ក្រសួងបញ្ជាក់ថា ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តព្រះសីហនុ កំពត និងកែប ជាគោលដៅសំខាន់ដែលបានស្រូបទាញភ្ញៀវទេសចរច្រើនរហូតដល់ប្រមាណ ៤២% នៃចំនួនភ្ញៀវសរុប។ ទន្ទឹមនឹងនេះ ខេត្តសៀមរាប ក៏បានបង្ហាញសញ្ញានៃការងើបឡើងវិញជាបណ្តើរៗ ខណៈដែលគោលដៅទេសចរណ៍ខេត្តកំពង់ស្ពឺ មណ្ឌលគិរី ពោធិសាត់ នៅតែជាគោលដៅពេញនិយមនាចុងសប្តាហ៍កន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង