Cctimesw1140xh150cm copy

រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកនឹងបើកកិច្ចប្រជុំស្តីពីកូវីដ១៩នៅថ្ងៃ២៣មេសាតាម videoconference

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖កិច្ចប្រជុំរដ្ឋមន្រី្តការបរទេសអាស៊ាន- អាមេរិកនឹងធ្វើឡើងតាមប្រព័ន្ធ (videoconference) ដោយកិច្ចប្រជុំនេះ គឺស្តីអំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

បើតាមនាយកដ្ឋានព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃ២៣ មេសាខាងមុខនេះរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន អាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ តាមរយៈ(videoconference) នៅទីស្តីការក្រសួងផ្ទាល់។

កិច្ចប្រជុំនេះផងដែរ គឺជាការស្នើឡើងដោយរដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក លោក (Michael R. Pompeo) ដោយផ្តោតសំខាន់លើភ្នាក់ងារកម្រិតខ្ពស់អាស៊ាន អាមេរិក ក្នុងកិច្ចពង្រឹងសហប្រតិបត្តិការ លើប្រព័ន្ធសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ និងការផ្លាស់ប្តូរដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងអាមេរិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង