ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតអោយមានជើងហោះហើរត្រង់ពី ប្រទេសម៉ាឡេស៉ី ឥណ្ឌូនេស៉ី និង ហ្វីលីពីន មកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះតទៅ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកដំណឹងនេះ គឺជាដំណឹងល្អ សម្រាប់ត្រៀមរៀបចំបើកប្រទេសឡើងវិញ ដើម្បីទាក់ទាញ អ្នកវិនិយោគអន្តរជាតិ ភ្ញៀវទេសចរអន្តរជាតិ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕
