Yearendyearend1140x150

កម្ពុជាកំពុងពិនិត្យបើកជើងហោះហើរឡើងវិញជាមួយប្រទេសមួយចំនួនក្នុងអាស៊ាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (រូបភាព៖ BTV Cambodia)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រូវពិនិត្យមើលអំពីលទ្ធភាពនៃការបើកឡើងវិញនូវផ្លូវអាកាសជាមួយទីក្រុងកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី, ហ្សាការតា ឬចំណុចណាមួយនៃឥណ្ឌូនេស៊ី និងហ្វីលីពីន។ ប្រសាសន៍នេះត្រូវបានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ដោយសារកម្ពុជាបានធ្វើការគ្រប់គ្រងបានល្អចំពោះព្រលាយយន្តហោះកម្ពុជា ហើយកម្ពុជាក៏បានកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ដែលជាផ្នែកនៃការទាក់ទាញ ហើយនឹងឈានទៅដល់ការរៀបចំបើកឡើងវិញនូវទេសចរណ៍សុវត្ថិភាពគឺទេសចរណ៍វ៉ាក់សាំង។ នេះគ្រាន់តែជាការគិតគូរដើម្បីឱ្យកម្ពុជាមានចក្ខុវិស័យសម្រាប់ដំណើរការសេដ្ឋកិច្ចដែលបានពិភាក្សានៅក្នុងថ្ងៃនេះ។

សម្តេចបន្តថា ជាបទពិសោធន៍ក្នុងឱកាសភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញដើរកម្សាន្ត ហើយក្រោយការដើរកម្សាន្តក៏មិនមានករណីផ្ទុះឡើងអ្វីដែរ នេះបានសេចក្តីថា កូវីដមិនបានរើបម្រាស់ ដូច្នេះវាជាបទពិសោធន៍មួយដែលបង្ហាញថាកម្ពុជាអាចឈានទៅរកការបើកឡើងវិញនូវសាលារៀន និងអាជីវកម្មផ្សេងៗទៀតបានក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ប្រទេសថៃនឹងបើកទ្វារទទួលភ្ញៀវទេសចរមកពី ៤៦ ប្រទេសដែលមានហានិភ័យទាបនៃជំងឺកូវីដ-១៩ ហើយនឹងចាប់ចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកា ដោយចាំបាច់ធ្វើចត្តាឡីស័ក។

អ្នកទេសចរមកពីប្រទេសចំនួន ៤៦ ដែលត្រូវបានពិពណ៌នាថា ជាក្រុមដែលមានហានិភ័យទាបដំបូងអាចចូលមកប្រទេសថៃតាមយន្តហោះដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប្រសិនបើពួកគេបានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមានភស្តុតាងនៃលទ្ធផលតេស្តអវិជ្ជមានមុនពេលហោះហើរ។ ប៉ុន្តែពួកគេក៏ត្រូវយល់ព្រមធ្វើតេស្តម្ដងទៀតនៅពេលមកដល់ប្រទេសថៃផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង