Yearendyearend1140x150
Img 0571

លោកបណ្ឌិត ហេង វ៉ាន់ដា៖ការបើក«សាលា»ឡើងវិញជួយសម្រួលច្រើនដល់វិស័យអប់រំឯកជន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានសម្តែងការស្វាគមន៍ និងរីករាយ ចំពោះការបើកសាលារៀនឡើងវិញ ព្រោះការសម្រេចបើកសាលារៀនឡើងវិញនេះ វាបានជួយសម្រួលដល់វិស័យអប់រំឯកជននៅកម្ពុជា។ការសាទររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចបើកសាលារៀនឡើងវិញគ្រប់កម្រិតនៅខែវិច្ឆកា ខាងមុខនេះ។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នគ្រូ និង បុគ្គលិកសិក្សាឯកជនគ្រប់ផ្នែកទទួលបានចាក់វ៉ាក់សាំងគ្រប់ចំនួនបីដូស គ្រប់ៗគ្នា ដើម្បីត្រៀមបម្រើការងារក្នុងវិស័យអប់រំឡើងវិញនៅពេលខាងមុខ។

លោកបណ្ឌិត ហេង វ៉ាន់ដា យល់ឃើញថា ការបើកដំណើរការសាលារៀនឡើងវិញនេះ បានជួយសម្រួលដល់វិស័យឯកជនច្រើនផ្នែកណាស់។ទីមួយ ដើម្បីបង្កើតភាពអ៊ូអរក្នុងបរិវេនសាលាឡើងវិញ ខណៈសិស្សខនខានបានមករៀននៅសាលាអស់ជាច្រើនខែ ពិសេសគឺដំណើរការឧបករណ៍ និង សម្ភារៈផ្សេងៗនៅក្នុងសាលា មានដូចជាម៉ាស៊ីន មន្ទីរពិសោធន៍ តុ ទូ កៅអីជាដើម។ទី២ គឺដើម្បីជួយសម្រួលដល់អាណាព្យាបាលរបស់សិស្ស និងសិស្សានុសិស្សដែលបង់ប្រាក់់សាលា និងការសិក្សាររៀនសូត្រដល់សិស្សនិស្សិត និងចំណុចទីបី គឺបញ្ជាក់សាលានៅតែមាននិរន្ត៍ភាព ដំណើរការទៅមុខទោះបីជាមានបញ្ហាកូវីដក្ដី។

បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជារូបនេះ បានអះអាងថា ក្នុងពេលបិទសាលារៀនកន្លងមក សាលាមានភាពស្ងប់ស្ងាត់ ការបង់លុយពីអាណាព្យាបាលហាក់មានភាពលំបាក សិស្សានុសិស្សក៏មានសម្ពាធក្នុងការរៀនសូត្រ ពិសេសគឺសម្ភារៈ ឧបករណ៍ប្រើប្រាស់នានាក្នុងសាលាទុកយូរទៅខូចខាតជាដើម។លោកថា ការបិទសាលាកន្លងមកនេះ ធ្វើឱ្យលោកមានការស្រណោះស្រណោក ខណៈដែលទីធ្លាសាលាទាំងមូលមិនមានអ្នកណាសម្អាត មិនមានភាពអ៊ូអរ បន្ទប់ការិយាល័យ បន្ទប់រៀនទុកចោល តុ ទូ កៅអី ម៉ាស៊ីនកុំព្យូទ័រផ្សេងៗមិនមានអ្នកប្រើប្រាស់ ស្ងប់ស្ងាត់ដូចវាលរហោស្ថាន។

គួររំលឹកដែរថា កាលពីថ្ងៃទី២១ម្សិលមិញនេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសស្ដីពីវិធានការនានា ដើម្បីត្រៀមបើកគ្រឹះស្ថានឧត្តមសិក្សារដ្ឋ គ្រឹះស្ថានឯកជនគ្រប់កម្រិត និងគ្រឹះស្ថានបណ្ដុបណ្ដាលគ្រូ ឡើងវិញនាខែវិច្ឆកា ខាងមុខនេះ នៅតំបន់ដែលអាចគ្រប់គ្រងស្ថានភាពកូវីដ១៩ ក្រោមការចង្អុលបង្ហាញពីប្រមុខរដ្ឋាភិបាលកម្ពុជា។

តែយ៉ាងណា ទោះបីក្រសួងអប់រំសម្រេចបើកសាលារៀនឡើងវិញក្តី តែគ្រប់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំងអស់ត្រូវអនុវត្តតាមវិធានសុខាភិបាលដែលបានដាក់ចេញដោយក្រសួងអប់រំ និងក្រសួងសុខាភិបាលកម្ពុជា ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង