Yearendyearend1140x150
Img 0571

ទឹកជំនន់នៅស្រុកមង្គលបូរីស្រកស្ទើរទាំងស្រុង ខណៈពលរដ្ឋចាប់ស្តារទឹកដើម្បីសាបព្រោះស្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃនេះ ស្ថានភាពទឹកជំនន់ក្នុងស្រុកមង្គលបុរីស្រកបានច្រើន ពោលទឹកជំនន់មិនមានទៀតទេគឺស្រកស្ទើរទាំងស្រុងហើយ ទាំងទឹកស្ទឹង ទឹកជន់មកពីខាងស្រុកបាវិល ខេត្តបាត់ដំបង ខាងម៉ាឡៃ និងខាងប៉ោយប៉ែត ស្ថានភាពទឹកជំនន់គឺថមថយ។ ឥឡូវនេះពលរដ្ឋកំពុងតែស្តារឡើងវិញ ដោយបាននិងកំពុងរៀបចំបូមទឹកចេញ សាបព្រោះស្រូវឡើងវិញ។ នេះបើតាមការលើកឡើងរបស់លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី។

លោក រ័ត្ន ដាស៊ីណង់ បានថ្លែងថា កាលពីប៉ុន្មានថ្ងៃមុន ខាងរដ្ឋបាលស្រុក ព្រមជាមួយឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ និងបានចុះទៅមើលស្ថានភាពផ្ទាល់គឺពលរដ្ឋកំពុងសាបព្រោះឡើងវិញ។ កាលពីទឹកជំនន់លិចខ្លាំងមានប្រជាពលរដ្ឋចំនួនជាង១ពាន់គ្រួសារបានរងផលប៉ះពាល់ និងដំណាំស្រូវជាង៩ពាន់ហិចតា ដោយ៩ពាន់ហិចតានេះខូចខាតតែ៥០ភាគរយទេ ដោយ៥០ភាគរយទៀតបានល្អឡើងវិញ មានន័យថាទឹកគ្រាន់តែលិចប៉ុន្មានថ្ងៃ ហើយស្រូវនៅតំបន់ខ្លះបានងើបល្អឡើងវិញ។

លោក រ័ត្ន ដាស៊ីណង់ បានបន្តថា គិតមកដល់ម៉ោងនេះ ខាងពលរដ្ឋនៅទីទួលសុវត្ថិភាពបានជួយសង្រ្គោះ បច្ចុប្បន្ននៅសល់តែ៨៦គ្រួសារ ហើយអំណោយរបស់អាជ្ញាធរខេត្តនិងស្រុក ថ្នាក់ជាតិអំណោយរបស់សម្តេច ហ៊ុន សែន បានផ្តល់អំណោយជាហូរហែ។ គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្លះបានទទួលអំណោយបាន៥-៦លើកមកហើយ។ ជាមួយគ្នានេះ ឯកឧត្តម គន់ គីម អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ តំណាងឲ្យសម្តេចតេជោ ឯកឧត្តម គន់ គីម បានចុះមកជួយពលរដ្ឋ។ ក្នុងនោះមានកងកម្លាំងសមត្ថកិច្ច៣ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់គឺជួយដឹកជញ្ជូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងការចាត់ចែងការធ្វើជម្រក ផ្តល់ទាំងចំណីអាហារ ថ្នាំសង្កូវ ជាដើម។

លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណជាង៨០គ្រួសារដែលនៅសេសសល់និងកំពុងស្នាក់នៅទីទួលសុវត្ថិភាពប្រហែលជាអាទិត្យក្រោយនេះនឹងអាចវិលត្រលប់ទៅផ្ទះបានវិញហើយ។ ដោយបច្ចុប្បន្ននេះ ពលរដ្ឋខ្លះមិនទាន់បានត្រលប់ទៅផ្ទះរបស់ខ្លួនវិញនេះ ព្រោះផ្ទះនៅជិតមាត់ទឹក បឹង ស្ទឹង និងគ្រួសារមានកូនតូច ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង