Yearendyearend1140x150

ការ«បន្ថយរយៈពេល»ធ្វើចត្តាឡីស័កអាចជាឱកាសឱ្យកម្ពុជាទទួលបានការវិនិយោគបន្ថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជា បានសម្រេចកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរខ្មែរ និងបរទេស មន្រ្តី និងវិនិយោគិន ដែលបានចាក់វ៉ាក់សាំងរួច។ កត្តានេះបានធ្វើឱ្យកម្ពុជាអាចមានឱកាសទទួលបានការវិនោយោគពីបណ្តាប្រទេសនានាឡើងវិញបាន ហើយជាពិសេសអាចទាក់ទាញភ្ញៀវទេសចរបរទេសបានទៀតផង។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ច និងទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ស៊ីស៊ីថាមស៍។

លោកបណ្ឌិត គី សេរីវឌ្ឍ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅរាជ្យបណ្ឌិត សភាកម្ពុជា បានប្រាប់សីស៊ីថាមស៍នោថ្ងៃនេះថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចកាត់បន្ថយការធ្វើចត្តាឡីស័ក កម្ពុជាអាចជម្រុញវិស័យទេសចរណ៍ផ្ទៃក្នុងខ្លួនបានឡើងវិញតាមរយៈការចាយវាយនៅក្នុងស្រុក ដែលជាផ្នែកមួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចដំណើរការវិញបាន។

លោកបណ្ឌិតបន្តថា កម្ពុជាអាចឱ្យអ្នកជំនួញជាច្រើនដែលនៅក្រៅប្រទេស ជាពិសេសតំបន់ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង អាចចាប់ឱកាសងាកមកមើលកម្ពុជាក្នុងការវិនោយោគជាមួយគ្នាបាន ហើយនេះជាការបើកច្រកមួយគួបផ្សំនឹងច្បាប់វិនិយោគថ្មីដែលកម្ពុជាទើបបង្កើតឡើង។ ជាពិសេស ការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កបានរួមចំណែកក្នុងការបង្កើតសក្តានុពលក្នុងការវិនិយោគឡើងវិញផងដែរ។

ចំណែក លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានប្រាប់ស៊ីស៊ីថាមស៍ដែរថា កម្ពុជាគួរតែដល់ពេលបើកសេដ្ឋកិច្ច សង្គមឡើងវិញ តាមរយៈការសម្រួលនូវលក្ខខណ្ឌសម្រាប់ភ្ញៀវធ្វើដំណើរពីបរទេស។ ការបន្ថូរបន្ថយរយៈពេលធ្វើចត្តាឡីស័កនេះ គឺអាចទាក់ទាញអ្នកវិនិយោគ អ្នកជំនាញ ក៏ដូចជាភ្ញៀវអន្តរជាតិផ្សេងៗក្នុងការធ្វើដំណើរមកកម្ពុជា ក្នុងគោលបំណងទស្សនៈកិច្ច ក៏ដូចជាការបំពេញការងារផ្សេងៗ។

លោកបណ្ឌិតបញ្ជាក់ថា ការបន្ថូរបន្ថយលក្ខខណ្ឌចត្តាឡីស័កនេះក៏អាចទាក់ទាញការធ្វើដំណើរពីក្រៅស្រុក ក្នុងរូបភាពជាដំណើរទស្សនៈកិច្ចនៅក្នុងផ្នែកទេសចរណ៍ ដូចនេះវាអាចជម្រុញវិស័យទេសចរណ៍ក្នុងស្រុក និងទេសចរណ៍អន្តរជាតិឱ្យមានសន្ទុះងើបឡើងវិញ។

មួយវិញទៀត លោកបណ្ឌិតបន្ថែមថា វាបានជួយសម្រួល ក៏ដូចជាបានផ្តល់ភាពទាក់ទាញអ្នកវិនិយោគ ពាណិជ្ជករ អាជីវករ ក្នុងតំបន់និងក្នុងពិភពលោក ពីព្រោះលក្ខខណ្ឌនេះមានសភាពធូរជាងមុន ដែលធ្វើឱ្យភ្ញៀវចំណាយពេលតិច ថវិកាតិច ដើម្បីបំពេញកិច្ចការងារនៅប្រទេសកម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏បានប្រាប់ស៊ីស៊ីថាមស៍ដែរថា ក្នុងនាមលោកស្រីជាប្រធានសមាគម លោកស្រីពិតជាមានការសាទរយ៉ាងខ្លាំងចំពោះការសម្រេចមួយនេះ ព្រោះវានឹងធ្វើឱ្យមានភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងរួច ពិចារណានៅក្នុងការធ្វ់ដំណើរកម្សាន្តនៅកម្ពុជា។

លោកស្រីបន្តថា តាមរយៈការកាត់បន្ថយនេះ លោកស្រីគិតថា សកម្មភាពនៃការហោះហើរក៏កាន់តែមានភាពសម្បូរបែប ដែលអាចដឹកជញ្ជូនភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន ជាពិសេសការសម្រេចនេះជាពន្លឺវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលធអាចឈានទៅរកការបើកឡើងវិញនៃអាជីវកម្មទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨តុលាទៅ ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងហើយ គឺត្រូវធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ ពេលទៅដល់ទឹកដីកម្ពុជា។ដោយឡែក សម្រាប់ភ្ញៀវទេសចរណ៍ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយចូលមកដល់កម្ពុជាតាមផ្លូវអាកាស គឺត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

ចំណែក គណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែលត្រឡប់មកពីបេសកកម្មនៅក្រៅប្រទេស មន្រ្តីការទូតបរទេស និងមន្រ្តីអង្គការអន្តរជាតិ និង អ្នកទេសចរបរទេសដែលជាវិនិយោគិន អ្នកជំនួញអ្នកជំនាញជាមួយការធានាឬការអញ្ជើញ ត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ៣ ថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង