Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងរ៉ែ និងថាមពលប្រមូលប្រាក់ចំណូលមិនមែនសារពើពន្ធបានប្រហែល២១លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ។រូបភាព៖ ក្រសួងរ៉ែនិងថាមពល(Ministry of Mines and Energy Cambodia)

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពលមានភារកិច្ចប្រមូលចំណូលវិស័យរ៉ែពាក់ពន្ធនឹងចំណូលមិនមែនសារពើពន្ធ ហើយក្រសួងប្រមូលចំណូលបានប្រហែល២១លានដុល្លារដែលជាចំណូលមិនមែនសារពើពន្ធនៅឆ្នាំ២០១៩។ នេះបើតាមប្រសាសន៍របស់លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

យោងតាមប្រសាសន៍របស់លោក យស មុនីរ៉ាត់ ចំណូលវិស័យរ៉ែបែងចែកជា២គឺ ចំណូលមិនមែនសារពើពន្ធ និងចំណូលពន្ធដារ។ ប៉ុន្តែក្រសួងរ៉ែ និងថាមពល មានភារកិច្ចប្រមូលតែចំណូលមិនមែនជាសារពើពន្ធតែប៉ណ្ណោះ ដោយប្រមូលបានប្រហែល២១លានដុល្លារនៅឆ្នាំ២០១៩។ លោកបានបន្តថា ចំណូលមិនមែនសារពើពន្ធមានដូចជា កម្រៃអាជ្ញាប័ន្រ ឈ្នួលផ្ទៃដី ហើយចំណូលសំខាន់ជាងគេគឺចំណូលពីសួយសារធនធានរ៉ែ។

លោកបន្តថា ចំណូលពីសួយសារធនធានរ៉ែនេះ អនុវត្តទៅតាមការប្រកាសអន្តរក្រសួងរវាងក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ មួយវិញទៀតថ្មដែលប្រើប្រាស់សម្រាប់វិស័យសំណង់ គឺត្រូវបានកំណត់អត្រាសួយសារ ០.៧៥ដុល្លារក្នុង១ម៉ែត្រគូបនៃចំនួនថ្មដែលផលិតបាន។

ដូច្នេះនៅក្នុងឆ្នាំ២០១៩ ចំណូលពីវិស័យរ៉ែរួមទាំងថ្ម គ្រួស ខ្សាច់ និង ចំណូលសាធារណផ្សេងៗដែលពាក់ព័ន្ធនឹងកម្រៃអាជ្ញាប័ន្រនេះ សរុបមានចំនួនប្រហែល២១លានដុល្លារ ដែលមិនរាប់បញ្ជូនជាមួយចំណូលពន្ធដារ។លោក យស មុនីរ៉ាត់បន្ថែម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: រ៉ែ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង