ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៨ តុលានេះ បានចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" ។
ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈសម្គាល់នៃក្រដាសប្រាក់៣០០០០ រៀលប្រភេទគំរូថ្មីនេះ មានពណ៌ចម្បងគឺពណ៌បៃតង ពណ៌ត្នោត និងពណ៌ស្វាយ មានបណ្តោយ ១៧០ មម ទទឹង ៧៥ មម ។
ផ្ទៃខាងមុខ ៖- ផ្ទៃកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ * នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណី ក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរ “ បីម៉ឺនរៀល * នៅខាងក្រោម ។
ផ្ទៃខាងខ្នង ៖ ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ * និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការយាងនិវត្តន៍មកកាន់ មាតុភូមិវិញរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងមានអក្សរ “ បីម៉ឺនរៀល * នៅពីក្រោម និងអក្សរ L x Anime de Avd Pain Coandaly 1999 - sou) istinuintomán។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ក្រដាសប្រាក់៣០០០០ រៀលប្រភេទគំរូថ្មី ត្រូវបានដាក់ ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សាធារណជនគ្រប់រូបត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ៕



