បាត់ដំបង៖ទឹកស្ទឹងសង្កែ នៅព្រឹកថ្ងៃទី ១៧ តុលានេះ បានហៀរដល់ចូលក្នុងក្រុង បាត់ដំបង។រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់បង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត ខណៈ ភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់។







