Yearendyearend1140x150
Img 0571

អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាង២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រភពរូបភាព៖ La Reine Media 

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថា សរុបរយៈពេល៩ខែឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨៥៤៩,៩០ប៊ីលានរៀល (ប្រមាណជា២១១១,០៩ លានដុល្លារអាមេរិក)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានបង្ហាញថា ក្នុងខែកញ្ញា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨១៦,៧៤ប៊ីលានរៀល (ប្រមាណជា ២០១,៦៦លានដុល្លារអាមេរិក) ស្មើនឹង៨,៩៩%នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកញ្ញា ឆ្នាំ២០២០ ឃើញថា កើនឡើងចំនួន ៦២,៥៤ ប៊ីលានរៀល (ប្រមាណ ១៥,៤៤លានដុល្លារអាមេរិក) ស្មើនឹង៨,២៩%។

អគ្គនាយកដ្ឋានពន្ធដារក៏បានឱ្យដឹងថា សរុបរយៈពេល៩ខែឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨៥៤៩,៩០ប៊ីលានរៀល (ប្រមាណជា២១១១,០៩ លានដុល្លារអាមេរិក) ស្មើនឹង ៩៤,១២% នៃផែនការហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថា ថយចុះចំនួន ៥៥០,២២ ប៊ីលានរៀល (ប្រមាណជា១៣៥,៨៦ លានដុល្លារអាមេរិក) ស្មើនឹង -៦,០៥%។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារបានផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធសរុបក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានរហូតដល់១០៦០០១ករណី កើនឡើងប្រមាណជា ៣៤% ធើបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

សម្រាប់ឆ្នាំ២០២១នេះ ដើម្បីធានានូវប្រសិទ្ធិភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ចំនួន ៩០៨៤,៤២ ប៊ីលានរៀល (ប្រមាណជា ២២៤៣,០៧ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយនិងរដ្ឋបាលសារពើពន្ធ ដែលរួមមានវិធានការសំខាន់ៗមួយចំនួនទៀតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង