
ប្រភព៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ
ភ្នំពេញ៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ប្រចាំឆ្នាំ២០២១ នឹងធ្វើការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ ២៧ ខែតុលា។ នេះបើតាម សេចក្ដីប្រកាសរបស់មហោស្រពចតុមុខ។
បើតាមសេចក្ដីជូនដំណឹង មហោស្រពភាពយន្តខ្លីចតុមុខ បានប្រកាសពីការរៀបចំបញ្ចាំងភាពយន្តខ្នាតខ្លីឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
មហោស្រពភាពយន្តខ្លីនេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យភាពយន្ត ផ្ដល់ឱកាសដល់អ្នកដែលមានចំណូលចិត្ត នៅក្នុងវិស័យភាពយន្ត ឱ្យបានបញ្ចេញស្នាដៃ និងទទួលបានចំណេះដឹងបន្ថែមពីវិស័យនេះ។
សូមជម្រាបជូនថា CSFF ជារៀងរាល់ឆ្នាំ តែងតែប្រារព្ធពិធីចាក់បញ្ចាំងស្នាដៃរបស់សមិទ្ធិករ ដែលជាប់ជ័យលាភីនៅក្នុងការប្រកួត។តែដោយសារតែវិបត្តិកូវីដ១៩ ការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីនេះ នឹងធ្វើឡើងតាមរយៈអនឡាញវិញ។
ទន្ទឹមនឹងនេះ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ មហោស្រពនឹងធ្វើសន្និសីទសារព័ត៌មានលម្អិតនៅថ្ងៃស្អែកនេះតាមរយៈប្រព័ន្ធZoom ផងដែរ។

.jpg?1634290372)
.jpg?1634290390)
.jpg?1634290399)