ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ២៦៨នាក់ តេស្តដោយម៉ាស៊ីនPCR និងអ្នកជាសះស្បើយចំនួន៣៥៩នាក់ ហើយករណីស្លាប់ ២៥នាក់។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានចំនួន ១១៥,៨៧៥ នាក់អ្នកជាសះស្បើយ១០៩,៦៥៥នាក់ អ្នកស្លាប់ ២,៥៨៤ នាក់៕