Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរជាង៩០ម៉ឺននាក់រយៈពេល១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរផ្ទៃក្នុងចេញដើរកម្សាន្ត (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ សម្រាប់រយៈពេល១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ កម្ពុជាមានភ្ញៀវទេសចរចេញដើរកម្សាន្តជាង ៩១១,១៤៧ នាក់ ហើយចំនួនភ្ញៀវទេសចរជាង ៩០ម៉ឺននាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ សម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ (កើនឡើងប្រមាណ១១០,៩៦% ធៀបនឹងចុងសប្តាហ៍កន្លងមក) ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់។

គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន៖ ខេត្តកំពត មានចំនួន១៤០,១៦៨នាក់, ខេត្តកែប មាន១១១,៨៤០នាក់, ខេត្តព្រះសីហនុ មានចំនួន៩៨,២២៩នាក់, ខេត្តពោធិ៍សាត់ មានចំនួន៧៩,៦៧៨នាក់, ខេត្តកំពង់ចាម មានចំនួន៦៥,៦៣៩,នាក់, ខេត្តបាត់ដំបង មានចំនួន៥៤,៩៦៩ នាក់, ខេត្តកំពង់កំពង់ស្ពឺ មានចំនួន៤៨,១៤៨នាក់, ខេត្តសៀមរាប មានចំនួន៤៤,១៥៧នាក់។

ទន្ទឹមនឹងនេះ ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា បើទោះបីចំនួនភ្ញៀវមានសន្ទុះខ្លាំងក្នុងរយៈពេលមួយសប្តាហ៍នេះ ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ១៩ មានភាពល្អប្រសើរច្រើន។

គួរបញ្ជាក់ថា បើតាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង