Cctimesw1140xh150cm copy

អាកាសចរណ៍វៀតណាមលក់សំបុត្រយន្តហោះបានជាង៨០% បន្ទាប់ជើងហោះហើរក្នុងស្រុកបើកឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
យន្តហោះដឹកអ្នកដំណើរក្នុងស្រុក។ ប្រភព៖  VN Express

វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ បានលក់សំបុត្រយន្តហោះអស់ជាង ៨០ ភាគរយចំពោះជើងហោះហើរក្នុងស្រុក បន្ទាប់ពីការលក់សំបុត្របានបើកនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម។

បើតាមកាសែតVN Express បានឱ្យដឹងថា ជើងហោះហើរពីទីក្រុងហាណូយទៅហូជីមិញ និងពីហូជីមិញទៅតំបន់កណ្តាលថាញ់ហូ ហឺហាណូយ និងដាណាងត្រូវបានកក់ច្រើនជាងគេ។

បើយោងតាមតំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបញ្ជាក់ថាជើងហោះហើរទៅតំបន់ទាំងនេះស្ទើរតែពេញហើយនៅថ្ងៃទី ១០-១២ ខែតុលានេះ ដោយសំបុត្រមួយជើងទៅផ្លូវហាណូយ - ហូជីមិញ និងហូជីមិញ - ថាញ់ហូមានតម្លៃ ១៥០,៨ ដុល្លារ។

យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាម បានអនុញ្ញាតឱ្យអាកាសយានិកបើកផ្លូវហោះហើរក្នុងស្រុកជាច្រើនឡើងវិញចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ខែតុលា ដោយមានការកែសម្រួលបន្ថែមទៀតនៅពេលក្រោយ។

ចំណែក ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមអ៊ែរឡាញ ត្រូវបានចាត់តាំងឱ្យបន្តជើងហោះហើរហាណូយ-ហូជីមិញ និងហោះហើរត្រឡប់មកវិញតែមួយជើងប៉ុណ្ណោះក្នុងមួយថ្ងៃដោយសំបុត្រភាគច្រើនលក់អស់ដោយសារតម្រូវការខ្ពស់។

សូមជម្រាបជូនថា អាជ្ញាធរអាកាសចរណ៍បានសម្រេចចិត្តចាប់ផ្តើមការហោះហើរឡើងវិញនៅលើផ្លូវចំនួន ១៩ កាលពីថ្ងៃអាទិត្យបន្ទាប់ពីដ្ឋាភិបាលបានអនុម័តផែនការបន្តសាកល្បងរយៈពេល ១១ ថ្ងៃរហូតដល់ថ្ងៃទី ២០ ខែតុលានឹងមានជើងហោះហើរត្រឡប់មកវិញមួយជារៀងរាល់ថ្ងៃលើគ្រប់ផ្លូវរួមទាំងហាណូយ-ហូជីមិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: វៀតណាម អាកាសចរណ៍
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង