681 ezgif.com resize
Moneygramott moi1280x163px

វៀតណាម«រុះរើវីឡា»សាងសង់ខុសច្បាប់១២ខ្នង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
វីឡា​ដែល​សង់​ដោយ​ខុស​ច្បាប់​នៅក្រុង Nha Trang 

វៀតណាម៖ វៀតណាមសាងសង់ដោយខុសច្បាប់ក្នុងក្រុងឆ្នេរនៃភាគកណ្តាលនៃក្រុងសមុទ្រ Nha Trang ត្រូវបានតុលាការវៀតណាមរឹងអូសនិងរុះរើក្រោយរកឃើញវីឡានេះសាងសង់ដោយខុសច្បាប់ ដោយពុំមានច្បាប់អនុញ្ញាតិឲ្យសាងសង់ត្រឹមត្រូវ។ លោក Nguyen Cong Danh ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Vinh Truong បានឲ្យដឹងថា វីឡាចំនួនប្រាំដំបូងនឹងត្រូវរុះរើក្នុងរយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែកញ្ញា។ការចំណាយសរុបសម្រាប់ការរុះរើវីឡាទាំងប្រាំគឺជាង ៩.៧ ពាន់លានដុង (៤០៣,៧០៤ ដុល្លារ) ហើយថវិកាត្រូវបានរៀបចំដោយអាជ្ញាធរក្រុង Nha Trang។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

គម្រោង Ocean View Nha Trang សាងសង់ដោយក្រុមហ៊ុន Thien Nhan II Trade and Service Company ក្នុងឆ្នាំ ២០០៩ មានវីឡាចំនួន ៦៩។ ប៉ុន្តែ ១៥ ត្រូវបានសាងសង់មិនស្របតាមផែនការរបស់ទីក្រុង និងរំលោភច្បាប់សាងសង់។ ចាប់តាំងពីចុងឆ្នាំ ២០២១ អាជ្ញាធរ Nha Trang បានស្នើសុំអ្នកវិនិយោគឱ្យរុះរើសំណង់ខុសច្បាប់ ប៉ុន្តែរហូតមកដល់ពេលនេះមានតែបីប៉ុណ្ណោះដែលត្រូវបានរុះរើ ដោយសារតែផុតកំណត់នៃការប្រកាសឲ្យរុះរើទើបអាជ្ញាធរក្នុងតំបន់សម្រេចរុះរើដោយប្រើថវិការអាជ្ញាធរក្នុងក្រុង Nha Trang៕  


ពាក្យទាក់ទង: វៀតណាម
Khcct banner

អត្ថបទទាក់ទង