Cctimesw1140xh150cm copy

វៀតណាមរឹបអូស«មាស១៩គីឡូក្រាម»ដែលរត់ពន្ធពីកម្ពុជាទៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កញ្ចប់​មាស​ដែល​រត់​ពន្ធ​ពី​កម្ពុជា​ទៅ​ខេត្ត​អានយ៉ាង ត្រូវ​ប៉ូលិស​ចាប់​បាន​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣ / VN Express

វៀតណាម៖ ប៉ូលិសវៀតណាមបានតាមចាប់ក្រុមមនុស្សរត់ពន្ធមាសពីកម្ពុជាទៅវៀតណាមតាមព្រំដែនក្នុងខេត្តអានយ៉ាង។ យោងតាមប៉ូលីសខេត្ត អានចាង បានឲ្យដឹងថា ពួកគេបានធ្វើការវាយឆ្មក់កាលពីយប់ថ្ងៃអង្គារ ហើយចាប់មនុស្សមួយក្រុមដែលចូលមកស្រុក ឡុង បិញ ដោយខុសច្បាប់ពីប្រទេសកម្ពុជាតាមទូក ហើយរកឃើញមាស១៩គីឡូក្រាម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

ប៉ូលីសវៀតណាមអះអាងថាអ្នកជិះទូកបានរត់គេចខ្លួន បន្ទាប់ពីគេប្រទះឃើញ ដោយបន្សល់ទុកនូវកញ្ចប់ជាច្រើននៅលើទូក ក្នុងនោះប៉ូលីសបានរកឃើញមាសចំនួន ១៩គីឡូក្រាម។ នៅថ្ងៃបន្ទាប់ បុរសពីរនាក់ដែលមានអាយុ ៦០ និង ២២ ឆ្នាំបានប្រែខ្លួនចូល ហើយបានសារភាពថាពួកគេបានរត់ពន្ធមាសពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាមដើម្បីលក់នៅហាងក្នុងស្រុក អាន ចាង ។ប៉ូលីសកំពុងពង្រីកការស៊ើបអង្កេតលើករណីនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: វៀតណាម
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង