វៀតណាម៖ គ្រោះរញ្ជួយដីកម្រិត៤វ៉ិចទ័របានវាយប្រហារប្រទេសវៀតណាមនៅព្រឹកព្រលឹមថ្ងៃច័ន្ទចម្ងាយប្រហែល ១៦ គីឡូម៉ែត្រនៅក្នុងឃុំ Bot Xuyen ស្រុក My Duc ជាយក្រុងនៃប្រទេសវៀតណាម។ លោក Tran Xuan Hai ប្រធានឃុំបាននិយាយថា ការរញ្ជួយមានរយៈពេលប្រហែល ៥ វិនាទីប៉ុន្តែ មិនមានការខូចខាតត្រូវបានកត់ត្រានោះទេ។
ស្រុក My Duc មានទីតាំងនៅក្នុងជ្រលងទន្លេក្រហម ដែលមានចម្ងាយប្រហែល ១,៥៦០ គីឡូម៉ែត្រពីខេត្តយូណាន ប្រទេសចិន ទៅកាន់ឈូងសមុទ្រតុងកឹង។ការរញ្ជួយដីកម្រិត ២.៥-៥.៤ រ៉ិចទ័រ តែងតែវាយប្រហារតំបន់ជាយក្រុងមួយចំនួនក្នុងប្រទេសវៀតណាម ប៉ុន្តែគ្រាន់តែបណ្តាលឱ្យខូចខាតបន្តិចបន្តួចប៉ុណ្ណោះ៕