Cctimesw1140xh150cm copy

លេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូត្រុង លាលែងពីតួនាទីបណ្តោះអាសន្នព្យាបាលជំងឺ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ ប្រមុខលេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូត្រុង បានលាលែងពីតួនាទីរបស់ខ្លួនបណ្តោះអាសន្ន ដើម្បីផ្តោតលើការព្យាបាលវេជ្ជសាស្ត្រនិងតាមដានសុខភាពរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាមបានចេញផ្សាយ។

សេចក្តីប្រកាសនេះធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយ លោក វៀន ភូត្រុង ដែលមានអាយុ ៨០ ឆ្នាំបានកាន់តំណែងជាលេខាបក្សតាំងពីឆ្នាំ ២០១១ មកដោយសារតែបញ្ហាសុខភាពទើបលោកសម្រេចលាលែងពីតួនាទីបណ្តោះអាសន្នយកពេលទៅសម្រាកព្យាបាលសុខភាព។ ប៉ុន្មានឆ្នាំថ្មីៗនេះបានលោក ភូត្រុង បានបង្កើនការបង្ក្រាបអំពើពុករលួយនៅក្នុងបក្ស និងរដ្ឋាភិបាលវៀតណាមយ៉ាងខ្លាំងក្លាដោយបានបង្ក្រាបមន្រ្តីពុករលួយជាច្រើនរយនាក់។ ក្រុមមន្ត្រីវៀតណាមបានបញ្ជាក់ថា ភារកិច្ចរបស់លោក ភូទ្រុង និងត្រូវបានប្រគល់ជូនប្រធានាធិបតីវៀតណាម លោក To Lam ក្នុងពេលនេះ៕

ប្រធានាធិបតីវៀតណាម លោក To Lam 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: វៀតណាម
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង