ភ្នំពេញ៖ លោកគ្រូ ហេ ជុនសិក អតីតតន្ត្រីករ និងជាជំនិតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយជាម្ចាស់បទ «សោភីនីមាសស្នេហ៍» កំពុងស្ថិតក្នុងស្ថានភាព ពិបាកវិលត្រឡប់ ដោយលោកលែងដឹងខ្លួន មានតែដង្ហើមដែលមានអ៊ុកស៊ីហ្សែនជំនួយ។
លោកគ្រូ ហេ ជុនសិក មានជន្មាយុ៨២ឆ្នាំ ហើយមានជំងឺប្រចាំកាយ កៀបសរសៃចង្កេះ។ កាលពីសប្ដាហ៍មុន លោកលែងទទួលទានអាហារកើត ក្រុមគ្រួសារក៏បានបញ្ជូនលោកមកមន្ទីរពេទ្យ ជោរៃ (ច្បារអំពៅ) តែគេធ្វើរ៉ាប៉ីតតេស្ត ឃើញមានវិជ្ជមានកូវីដ ហើយក៏បានបញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក។
សាច់ញាតិរបស់លោកគ្រូ ហេ ជុនសិក បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មកដល់វេលានេះលោកលែងដឹងខ្លួន មានតែដង្ហើមដែលមានអ៊ុកស៊ីហ្សែនជំនួយប៉ុណ្ណោះ។

