Cctimesw1140xh150cm copy

អាជ្ញាធរចាប់ផ្តើមដាក់កម្មករជាង១ម៉ឺន៥ពាន់នាក់ដាច់ដោយឡែក ខណៈការចំណាយជាបន្ទុករបស់រដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃកម្ពុជា ។

ភ្នំពេញ៖ កម្មករជាង១ម៉ឺន៥ពាន់ត្រូវដាក់ដោយឡែករយៈពេល១៤ថ្ងៃ បន្ទាប់វិលត្រឡប់ពីស្រុកកំណើតពេលរដូវចូលឆ្នាំ ហើយការដាក់ដោយឡែកនេះ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមេសានេះតទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមេសានេះ។

បើតាមលោករដ្ឋមន្ត្រី ការដាក់កម្មករដាច់ដោយឡែកនេះ បានសហការជាមួយក្រសួងការងារ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ចាប់ផ្តើមតាមដានស្រាវជ្រាវ និងធ្វើតេស្តកម្មករដែលមកពីបណ្តាខេត្តចូលមកភ្នំពេញ។

នៅក្នុងលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កម្មករ កម្មការិនីទាំងជាង១ម៉ឺន៥ពាន់នាក់នេះ គឺនៅក្នុងខណ្ឌពោរធិ៍សែនជ័យមានមានប្រមាណ៧,២៥៨នាក់ ខណ្ឌដង្កោ ប្រមាណ២,៣៤១នាក់ ខណ្ឌកំបូលប្រមាណ១,២៥១នាក់ ខណ្ឌមានជ័យប្រមាណ២,១១៦នាក់ ខណ្ឌសែនសុខមានប្រមាន១,០៦៨នាក់ ខណ្ឌព្រែកព្នៅមានប្រមាណ៧៦នាក់ ខណ្ឌច្បារអំពៅប្រមាណ៨៧នាក់ ខណ្ឌឫស្សីកែវ មានប្រមាណ១,៣០២នាក់ ខណ្ឌទួលគោកប្រមាណ៧១នាក់ ខណ្ឌចំការមនប្រមាណ៩៥នាក់ ខណ្ឌដូនពេញមានប្រមាណ២នាក់ និង ខណ្ឌជ្រោយចង្វារមានប្រមាណជា៦០នាក់។

បើតាមអភិបាលរងរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន៣៧សាលា ដែលមានបន្ទប់ចំនួ៦៩៩បន្ទប់ ដើម្បីសម្រាប់ដាក់កម្មករ កម្មការីនីទាំងអស់នេះរយៈពេល១៤ថ្ងៃមុនអនុញ្ញាតឱ្យចូលធ្វើការងារជាធម្មតាឡើងវិញ។ ការតម្រូវឱ្យដាក់ដាច់ដោយឡែកនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីកម្មករ កម្មការិនីទាំងអស់បានទៅលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ចំពោះការចំណាយវិញ រាជរដ្ឋាភិបាល គឺជាអ្នកទទួលបានបន្ទុក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​ កម្មករ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង