
ព្រះសីហនុ៖ ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៦ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានសរុប៣២.២៧២នាក់ កើនឡើង១០,៦២% ក្នុងនោះ។នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍ បានអោយដឹងថា ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរផ្ទៃក្នុងសរុប៣២.២៧២នាក់ កើនឡើង១០,៦២% ក្នុងនោះ ភ្ញៀវជាតិ៣១.៣៩១នាក់ កើនឡើង៩,៦៣% ភ្ញៀវបរទេស សរុប៨៨១នាក់ កើនឡើង៦៣,១៤%។
របាយការណ៍ដដែលបានអះអាងថា ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា សរុប៣១.៨៣៦នាក់ កើនឡើង៥១,៥៣% ក្នុងនោះ ភ្ញៀវជាតិ ៣១.១២៣នាក់ កើនឡើង៥១,៥៣% ភ្ញៀវបរទេស ៧១៣នាក់ កើនឡើង៥០,៩៩%។ពុំមានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុទេ។
ចំណែក ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានភ្ញៀវសរុប៤២៤នាក់ ថយចុះ២៧,៨៩% ក្នុងនោះ ភ្ញៀវជាតិ២៥៨នាក់ ថយចុះ៤២,០២% ភ្ញៀវបរទេស១៦៦នាក់ កើនឡើង១៦,០៨% ។