(ចិន)រយៈពេលពេញមួយថ្ងៃថ្ងៃទី១៧ខែមេសា(ម៉ោង០ដល់ម៉ោង២៤)ខេត្តទាំង៣១(តំបន់ស្វ័យយ័តនិងទីក្រុង)នៅក្នុងប្រទេសចិនមានករណីវីជ្ជមានកូវីដ១៩ថ្មីចំនួន២៧ករណី។នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរចិន។
របាយការណ៍បានបង្ហាញថា ក្នុង២៧ករណីនេះ មាន១៧ករណីគឺជាករណីនាំចូលពីក្រៅប្រទេស និង១០ករណីគឺជាករណីឆ្លងក្នុងស្រុក(ខេត្តហ៊ីឡុងជាំងមាន៧ករណី ខេត្តក្វាងទុងមាន២ករណីនិងខេត្តស៊ីឈួនមាន១ករណី)។
របាយការណ៍បន្តថា មិនមានករណីស្លាប់ថ្មីទេ ហើយមានករណីសង្ស័យថ្មីចំនួន៥ករណី ដែលសុទ្ធតែជាករណីនាំចូល ក្នុងនោះក្នុងទីក្រុងស៊ាងហៃមាន៣ករណីនិងខេត្តហ៊ីឡុងជាំងមាន២ករណី។
យោងតាមរបាយការណ៍បានអោយដឹងថា គិតត្រឹមម៉ោង២៤ថ្ងៃទី១៧ខែមេសានេះ ខេត្តទាំង៣១(តំបន់ស្វ័យយ័តនិងទីក្រុង)នៅក្នុងប្រទេសចិនមានករណីវីជ្ជមានកូវីដ១៩សរុបទាំងអស់ចំនួន៨២៧១៩ករណី ក្នុងនោះករណីជាសះស្បើយចំនួន៧៧០២៩ ករណីស្លាប់ចំនួន៤៦៣២ករណី បច្ចុប្បន្នករណីកំពុងព្យបាលមាន១០៥៨ករណី(ក្នុងនោះករណីធ្ងន់ធ្ងរ៨៥ករណី) បច្ចុប្បន្នករណីសង្ស័យមានចំនួន៦៣ករណី ។រហូតមកដល់ពេលនេះ ចំនួនអ្នកដែលប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺសរុបមាន៧២៣៨៣៥នាក់ ក្នុងនេះកំពុងស្ថិតក្នុងការតាមដានមានចំនួន៨៨៩៣នាក់។