Yearendyearend1140x150

រូបគំនូរ៥៨ជាស្នាដៃសិស្សមធ្យមសិក្សាបង្ហាញក្នុងសាលសិល្បៈនិម្មិតក្នុងទិវាគ្រូបង្រៀន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២១នេះ ក្រសួងអប់រំ មានគម្រោងរៀបចំជាការបង្កើតស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈគ្រប់ប្រភេទ ក្រោមប្រធានបទ “គ្រូបង្រៀនបានធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង” ដើម្បីចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥តុលា២០២១។ ក្រសួងអប់រំ បានជ្រើសរើសរូបគំនូរចំនួន៥៨ ដែលទទួលបានពីគ្រឹះស្ថានមធ្យមសិក្សាចំនួន១៤ ពីសិស្សានុសិស្សចំនួន៥៦នាក់។

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួង បានផ្តល់កិត្តិយសអញ្ជើញទស្សនាការដាក់តាំងបង្ហាញរូបគំនូរដែលបានជ្រើសរើស នៅទីស្តីការក្រសួង និងផ្តល់ពិន្ទុជ្រើសរើសរូបគំនូរចំនួន១០ សម្រាប់ទទួលរង្វាន់កិត្តិយស។ រូបគំនូរទាំង៥៨នេះ ក៏មានបង្ហាញក្នុងសាលសិល្បៈនិម្មិត ដែលសាធារណជនអាចចូលទស្សនា។

សូមជម្រាបថា ការប្រារព្ធទិវាគ្រូបង្រៀន ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាំងពីឆ្នាំ១៩៩៧ គឺមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង