Yearendyearend1140x150
Img 0571

រដ្ឋាភិបាលលើកទឹកចិត្តឱ្យស្ថាប័នរដ្ឋ និងឯកជន«តេស្តរហ័ស»លើបុគ្គលិកក្រោយចប់ភ្ជុំបិណ្ឌ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមគ្រូពេទ្យតេស្តលើប្រជាពលរដ្ឋនៅបឹងសាឡាង។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣ តុលានេះ បានចេញនូវសារាចរ ស្តីពី ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និង ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ក្នុងសារាចរនោះ រាជរដ្ឋាភិបាល រដ្ឋាភិបាលលើកទឹកចិត្តឱ្យស្ថាប័ន និងឯកជន«តេស្តរហ័ស»លើបុគ្គលិកក្រោយចប់ភ្ជុំបិណ្ឌ។

យោងតាមសារាចរបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលឈប់សម្រាកភ្ជុំបិណ្ឌ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស ដែលនឹងអាចធ្វើឱ្យកម្ពុជាប្រឈមហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស។ 

បើតាមសារាចរ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ ពង្រឹងការអនុវត្តវិធានការសុខាភិបាល ព្រមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលចាំបាច់នានា។

ជាមួយគ្នានេះ ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់, ក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានា ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ, កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មនានា។

គួរបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩តាមទីវត្តអារាម បានចាប់ផ្តើមកើតមានតាំងពីថ្ងៃកាន់បិណ្ឌទី១ នៅឯវត្តនាគវ័ន្តក្នុងរាជធានីភ្នំពេញ ហើយជាបន្តបន្ទាប់កាលពីថ្ងៃ២៣កញ្ញា អាជ្ញាធរបានរកករណីឆ្លងនៅឯវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ ដែលមានករណីឆ្លងសរុបចុងក្រោយចំនួន៤៩នាក់ ក្នុងនោះពលរដ្ឋចំនួន៣នាក់ និងព្រះសង្ឃ៤៦អង្គ។

ដើម្បីបញ្ចៀសការឆ្លងរាលដាលជាបន្តនៃជំងឺកូវីដ១៩ទ្រង់ទ្រាយធំ រាជរដ្ឋាភិបាលកម្ពុជា បានបង្ខំចិត្តផ្អាកពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីបិណ្ឌទី៤តទៅ និង បានណែនាំឲ្យអាជ្ញាធរតាមមូលដ្ឋានរៀបចំសម្រួលការប្រគេនចង្ហាន់ និងទេយ្យវត្ថុនានាដល់ព្រះសង្ឃនៅតាមទីវត្តអារាមទូទាំងប្រទេសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង