Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កំពង់ផែព្រះសីហនុនៅតែមានកុងតឺន័រចេញចូលជាងមួយពាន់កុងតឺន័រក្នុងមួយថ្ងៃអំឡុងវិបត្តិកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ បើទោះបីការដឹកជញ្ជូនតាមផ្លូវទឹករងផលប៉ះពាល់ដោយកូវីដ-១៩ យ៉ាងណាក៏ដោយ ការដឹកជញ្ជូននៅកំពង់ផែអន្តរជាតិទឹកជ្រៅក្រុងព្រះសីហនុមិនមានការថយចុះទេ ដោយក្នុងមួយថ្ងៃមានកុងតឺន័រចេញចូលប្រមាណ ១.៥០០កុងតឺន័រ ហើយនឹងអាចកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ខេត្តព្រះសីហនុមានផ្លូវទឹកក្នុងការដឹកជញ្ជូនទំនិញ និងទេសចរក្នុងក្របខ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលមានកំពង់ផែអន្តរជាតិទឹកជ្រៅក្រុងព្រះសីហនុ ក្នុងការនាំទំនិញចេញចូលប្រមាណ ៧០ភាគរយ នៃកំពង់ផែក្នុងប្រទេស។ ប្រសាសន៍នេះ ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ "ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន" (Touris for Inclusive Growth) កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តមបន្តថា រដ្ឋាភិបាលកម្ពុជាបន្តអភិវឌ្ឍកំពង់ផែជាជំហ៊ានៗអាចឱ្យនាវាមានជម្រៅទឹក ១៤.៥០ម៉ែត្រ ចូលចតបាននៅឆ្នាំ២០២៥ ដែលអាចធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះ និងបន្តកសាងកំពង់ផែទឹកជ្រៅឱ្យនាវាមានជម្រៅទឹក ១៨ម៉ែត្រ ចូលចតនៅឆ្នាំ២០២៨ ដែលមាននាវាប្រមាណ ៩០ភាគរយនៅលើពិភពលោកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែចុះថោក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែក្នុងតំបន់។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាតារារះនាទិសនិរតី ក្នុងចំណោមខេត្ត៤ ជាប់សមុទ្រ។ ក្រៅពីកំពង់ផែ ខេត្តព្រះសីហនុមានសក្តានុពលឆ្នេរសមុទ្រសស្អាត និងមានកោះរក្សាបាននូវព្រៃធម្មជាតិទេសចរណ៍បៃតងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង