Yearendyearend1140x150

៩ខែឆ្នាំនេះភ្នំពេញទទួលគម្រោងសាងសង់ថ្មី ២៣៦ ខណៈគម្រោង១៥%ផ្អាកដោយសារកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖រយៈពេល៩ខែឆ្នាំ២០២១នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ដែលជាសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ សរុបចំនួន ២៣៦ គម្រោង។ក្នុងចំណោមនោះ គម្រោងប្រហែល១៥ភាគរយ បានផ្អាកដំណើរការដោយសារវិបត្តិកូវីដ-១៩។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា មកដល់បច្ចុប្បន្ននេះគម្រោងសាងសង់អគារធំៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនៅតែបន្តការសាងសង់ជាធម្មតា ប៉ុន្តែមានការថយចុះខ្លះដោយសារតែវិបត្តិកូវីត១៩ ។ ដោយឡែកក្នុងគម្រោងសាងសង់ជាង២០០គម្រោងនេះ មានការដ្ឋានប្រមាណជា ៨៥% នៅតែបន្តការសាងសង់ និងប្រមាណជា ១៥% ត្រូវបានផ្អាកដំណើរការ សាងសង់ដោយសារវិបត្តិកូវិដ១៩ ។

បើតាម លោក សារិន វណ្ណា នៅក្នុងវិបត្តិកូវីដ-១៩ ការសាងសង់អាគារធំបានទទួលរងផលប៉ះពាល់ដូចជា ការសាងសង់មិនបានរួចរាល់តាមការគ្រោងទុក, ការដ្ឋានមួយចំនួនត្រូវបានផ្អាកដោយសារវិបត្តិសេដ្ឋកិច្ច ហើយកម្មករត្រូវបាត់បង់ការងារ ជាហេតុធ្វើឲ្យបាត់ចំណូលក្នុងគ្រួសារ។

លោក សារិន វណ្ណា “ក្រុមហ៊ុនដែលវិនិយោគក្នុងគម្រោងសាងសង់ធំៗនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ភាគច្រើនមកពីប្រទេសចិន”។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ គឺជាបណ្តុំនៃសេដ្ឋកិច្ចដូច្នេះការសាងសង់អាគារខ្ពស់ៗបានកើតឡើងច្រើន បើទោះបីជាមានវិបត្តិកូវីដ១៩ ប៉ុន្តែមិនច្រើនដូចមុនសម័យកូវីដនោះទេ។អ្នកជំនាញមើលឃើញថា ការដែលមានគម្រោងវិនិយោគអគារខ្ពស់ៗច្រើនវាជាសញ្ញាដ៏ល្អមួយនៅក្នុងវិស័យអចលទ្រព្យកម្ពុជាក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ និង ពេលអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង