
កណ្តាល៖ កុមារី ម៉េង ចាន់សុភាព មានអាយុ៩ឆ្នាំ មានទីលំនៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងពេលដែលសាលាបឋមសិក្សាបិទទ្វារ មិនទាន់មានដំណើរការឡើងវិញ កុមារីរូបនេះបានមកលក់ដូរក្តាមជាមួយនឹងប្អូនប្រុសនៅតាមមាត់ទន្លេ ក្នុងស្រុកស្អាង។
បច្ចុប្បន្ន កុមារី ម៉េង ចាន់សុភាព បានប្រាប់ស៊ីស៊ីថាមស៍ថា ក្តាមទាំងអស់នេះ ឪពុករបស់គាត់បានដាក់លបបាន នៅក្នុងបឹងក្រោយផ្ទះ ហើយបានឱ្យយកមកលក់នៅតាមផ្លូវក្បែរមាត់ទន្លេ។ ក្នុងមួយថ្ងៃលក់ក្តាមបានប្រហែល២០-៣០គីឡូ ដោយក្តាម១គីឡូថ្លៃ ៥០០០រៀល។


