ព្រះវិហារ៖ កម្ពស់ទឹកស្ទឹងសែន ស្ថិតក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃ៣០ កញ្ញានេះ បានបន្តហក់ឡើងខ្លាំងហួសកម្រិតប្រកាសអាសន្ន។នេះបើតាមគណៈកម្មធិការគ្រោះមហន្តរាយខេត្តព្រះវិហារ។
គណៈកម្មធិការគ្រោះមហន្តរាយខេត្តព្រះវិហារ បានឱ្យដឹងថាកម្ពស់ទឹកស្ទឹងសែន បានកើនឡើងហួសកម្រិតប្រកាសអាសន្ន រហូតដល់១៣,៣0ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នត្រឹមតែ១១,៥០ម៉ែត្រ។
សេចក្ដីប្រកាសបានឱ្យដឹងទៀតថា ស្របពេលដែលកម្ពស់ទឹកស្ទឹងសែនបន្តហក់ឡើងកម្ពស់យ៉ាងដូច្នេះ សូមពលរដ្ឋដែលរស់នៅតាមប្របមាត់ស្ទឹងសែន បង្កើនការប្រុងប្រយ័ត្ន និងស្វែងរកទីទួលសុវត្ថិភាព ពិសេសកុមារតូចៗ ជនចាស់ជរា និងជនងាយរងគ្រោះ។