ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ០៦នាក់បន្ថែមទៀត នៅយប់ថ្ងៃទី២២ និងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ តាមលទ្ធផលតេស្តរហ័ស(Rapid Test)។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តព្រះវិហារ មានអ្នកឆ្លងកូវីដសរុបចំនួន ៦១នាក់ , អ្នកជាសះស្បើយពីកូវីដសរុបចំនួន ២២នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៩នាក់៕