Cctimesw1140xh150cm copy

របរដងជ័រទឹក ឬជ័រច្បោះ អាចរកចំណូលបានរាប់រយដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម នេត្រ ភត្រា និងលោក​ នង ដេង បង្ហាញពីរបៀបដងជ័រទឹកពីដើមឈើក្នុងតំបន់ព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ។ 



ព្រះវិហារ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារ អាចរកចំណូលរាប់រយដុល្លារ ពីរបរដងជ័រទឹក ឬជ័រច្បោះ ដោយក្នុងមួយកានលក់បាន៨ម៉ឺនរៀល ហើយក្នុងមួយខែអាចដងជ័របាន១០២៥ កាន ដែលនេះជារបរទំនៀមទម្លាប់បន្តវេនពីដូនតាមកដល់បច្ចុប្បន្ន។

ការប្រកបរបរដងជ័រទឹក ឬជ័រច្បោះ គឺជាមុខរបរទំនៀមទម្លាប់បន្តវេនពីដូនតា ដែលអាចរកចំណូលបានគួរសមសម្រាប់ទ្រទ្រង់ជីវភាព របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះវិហារ ពិសេសក្នុងតំបន់អភិរក្សសត្វព្រៃព្រះរការ ដែលរបរនេះបានបន្សល់ទុកមកតាំងពីដូនតាមកម្ល៉េះ។

បើតាម លោក នង ដេង ប្រធានសហគមន៍ស្រែទ័ព ស្ថិតនៅក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារបានឱ្យដឹងថាសព្វថ្ងៃលោកមានដើមច្បោះ១០០៨ ដើម ហើយក្នុងនេះមួយដើមអាចផ្តល់ជាជ័រក្នុងមួយខែ១០២៥កាន ដែលជ័រមួយកាន់អាចលក់បានប្រាក់៨ម៉ឺនរៀល។

ប្រធានសហគមន៍រូបនេះ បន្តថា នៅតំបន់នេះមានទំហំដីចំនួន ៣៤៩០ហិកតា និងមានពលរដ្ឋរស់នៅចំនួន៣០០គ្រួសារ និងមានប្រជាជនពាក់កណ្ដាលទៅហើយដែលប្រកបរបរដងជ័រនេះ។

ទាក់ទងនឹងការចៀជ័រនេះ លោក ពន្យល់ថា ៖«ដើមច្បោះមួយដើមគេអាចយកជ័រក្នុងមួយខែ៣ដង ហើយគេអាចដងគ្រប់ខួបពោលគឺអាចទាញយកជ័របានពេញមួយឆ្នាំតែម្តង។ចំពោះដើមច្បោះមួយដើមក្នុង១ថ្ងៃអាចផ្តល់ជ័រ២ទៅ៣លីត្រនិងដើមខ្លះក៏បានតិចជាងនេះ។ ចំពោះដើមច្បោះដែលផ្តល់ជ័របានតិចបំផុតគឺស្ថិតខែ៣ និងខែ៤ដែលជាខែក្តៅបំផុតនោះជ័រមិនសូវចេញទេ។ បន្ទាប់ពីឈានចូលដល់ខែ ៥ ទៅជ័រច្បោះវា នឹងផ្តល់ជ័រច្រើនដូចធម្មតាវិញ»។

លោកបន្តថា ក្នុងការចៀជ័រគឺត្រូវចំណាយពេលប្រហែលជា ២ យប់ ៣ថ្ងៃក្នុងការចូលព្រៃដើម្បីប្រមូលផល ហើយអ្នកចៀជ័របានអាចលក់ជ័រទឹកទៅឲ្យឈ្នួញកណ្តាលបានមួយកានចាប់ពីតម្លៃ ៧ ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។

ឯកឧត្តម នេត្រ ភត្រា បានឱ្យដឹងថា ជនជនដើមភាគតិចកួយ បានចែកកេរមរតដើមជ័រច្បោះដែលមាននៅក្នុងព្រៃព្រះរកាឱ្យទៅកូនចៅ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីប្រកបរបរចិញ្ជឹមជិវិតជាប្រចាំថ្ងៃ។ភាគច្រើនគេយកជ័រពីដើមឈើទាល ដើមផ្ចឹកនិងដើមឈើត្រាច ដោយត្រូវចោះដើមឈើយកមុខប្រហែលជា៦០សង់ទីម៉ែត្រ និងធ្វើការដុតភ្លើងត្រង់កន្លែងចោះនោះ ដើម្បីឲ្យវាចេញជ័របានល្អ និងដងយកជ័រច្បោះដាក់កាន បន្ទាប់មកទៀតដាក់ឧបរកណ៍ដាក់បាំងទឹកភ្លៀងកុំឲ្យហូរចន្លោះនាំឲ្យខួចខាតជ័រច្បោះរបស់ពួកគាត់។

បើតាមឯកឧត្តម នេត្រ ភត្រា មានប្រសាសន៍ថា ៖« នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិក្នុងខេត្តព្រះវិហារមាន ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៤១ សហគមន៍ ហើយក្នុងចំណោមសហគមន៍ទាំងនេះតែងមានប្រជាពលរដ្ឋប្រកបរបរដងជ័រទឹក។ សម្រាប់មុខរបរដងជ័រទឹកនេះដែរគឺជាមុខរបរមួយផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់ផ្គត់ផ្គង់ជីវភាព»។

លោកបន្ថែមថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃទ័ពបានចូលរួមជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្សក្នុងការពារដើមច្បោះ និងធនធានធម្មជាតិទាំងនេះដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ ពួកគាត់មិនត្រឹមតែទទួលបានផលពីជ័រច្បោះនេះទេ ប៉ុន្តែពួកគាត់ក៏អាចដកផលប្រយោជន៍ពីអនុផលព្រៃឈើផ្សេងៗទៀតដូចជា បន្លែ បង្កា ផ្លែឈើ និងទឹកឃ្មុំជាដើម។

សូមជម្រាបថា ក្រៅពីនេះមុខរបរទាំងនេះ ក្រសួងបរិស្ថានបានសហការជាមួយអង្គកា WCS ដើម្បីបង្កើតមុខរបរថ្មីមួយបន្ថែមទៀតគឺការធ្វើស្រូវត្រយងដែលជាស្រូវមួយអាចលក់ក្នុងតម្លៃខ្ពស់។ ពលរដ្ឋអាចបង្កើតមុខរបរធ្វើស្រូវថ្មីដែលមានតម្លៃខ្ពស់ពីស្រូវពួកគាត់ប្រកបរបរធ្វើស្រែរៀងរាល់ឆ្នាំអស់កាលជាយូរមកហើយនេះ។ ដោយប្រជាពលរដ្ឋអាចផ្លាស់ប្តូរមុខរបរថ្មីដើម្បីផ្តាច់ខ្លួនចេញពីការពឹងផ្អែកទៅលើធនធានធម្មជាតិ ដោយមិនត្រូវកាប់ព្រៃឈើ បរបាញ់សត្វ ការទន្ទ្រានដីខុសច្បាប់ ហើយមកប្រកបរបរថ្មីដែលជារបរមួយរឹងមាំអាចរកចំណូលចិញ្ចឹមគ្រួសារ។ ដែលនេះជាផែនការរបស់ក្រសួងបរិស្ថាន ដើម្បីបង្កើនជីវភាពគ្រួសាររបស់ប្រជាសហគមន៍ឱ្យកាន់តែធូរធានិងរឹងមាំយូរអង្វែង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង