ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ០៦នាក់ ដែលកំពុងធ្វើចត្តាឡីស័ក និងយកសំណាកនៅមណ្ឌលចត្តាឡីស័កជាំក្សាន្ត។
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័កជាំក្សាន្ត បានយកសំណាកលើកទី២ ចំនួន ៦៤នាក់ក្នុងមណ្ឌលចត្តាឡីស័ក ជាលទ្ធផលរកឃើញអ្នកផ្ទុកជំងឺកូវី១៩ ចំនួន ០៦នាក់ ដែលមានឈ្មោះរួមមាន៖
១/ សេង ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
២/ អៀង សូនីតា ភេទស្រី អាយុ ១៣ឆ្នាំ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
៣/ ជឿន ចាន់នី ភេទស្រី អាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
៤/ សឿន ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
៥/ ឈឿម ស្រីកា ភេទស្រី មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
និង ៦/ អៀង កញ្ចនា ភេទស្រី អាយុ ០៧ខែ មានអាសយដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្នបានបន្តបញ្ជូនមកធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ ១៩.នៅមណ្ឌលព្យាបាលកំរិតស្រាលសាលាបឋមសិក្សាស្ថាពរ.សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀល នេះ។
សូម បញ្ជាក់អ្នកផ្ទុកចំនួន ០៦នាក់ បានយកសំណាកលើកទី១ អវិជ្ជមាន ហើយលើកទី២ បានរកឃើញវិជ្ជមាន ពោលបានធ្វើចត្តាឡីស័កអស់រយះពេល ១៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១នេះ។