Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

កម្ពស់ទឹកស្ទឹងសែនខេត្តព្រះវិហារ បន្តហក់ឡើងខ្លាំងបើធៀបម្សិលមិញ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ព្រះវិហារ៖ ស្ថានភាពទឹកស្ទឹងសែនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ដហក់ឡើងដល់កម្ពស់ ១៣.០៤ម៉ែត្រ ឡើង ០.៤០ម៉ែត្រ បើធៀបនិងព្រឹកម្សិលមិញ។

បើតាមមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កម្ពស់ថ្ងៃនេះឡើងខ្ពស់ដល់១៣.០៤ម៉ែត្រ ធៀបម្សិលមិញទឹកស្ទឹងមានកម្ពស់ត្រឹមតែ ១២.៦៤ម៉ែត្រ។

មន្ទីរព័ត៌មានបានបន្ថែមថា ការបន្តហក់ឡើងនៃទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ បានធ្វើឱ្យកម្ពស់ទឹកលើសកម្រិតប្រកាសអាសន្ន ១.៥៤ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១១.៥០ម៉ែត្រ។

យ៉ាងណាមិញ មន្ទីរបានប្រកាសដល់ពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួនទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ខណៈជំនន់ទឹកភ្លៀងនៃទឹកស្ទឹងសែនបន្ដហក់ឡើងខ្លាំងឡើងៗ។

ទន្ទឹមនឹងនេះ ក្នុងករណីជួបគ្រោះទឹកជំនន់ ត្រូវរាយការណ៍ផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាព ចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលា។

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង