Yearendyearend1140x150
Img 0571

ពលរដ្ឋមួយចំនួនបន្តនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ តែបង្កើនការប្រុងប្រយ័ត្ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះសង្ឃនៅតាមទីវត្តអារាមនៅមុខក្លោងទ្វារវត្តលង្កា។

ភ្នំពេញ៖ទោះបីជារដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្តី ក៏គេនៅតែសង្កេតឃើញថា ពុទ្ធបរិស័ទមួយចំនួននៅតែបន្តនាំយកចង្ហាន់ និង ទេយ្យវត្ថុនានាប្រគេនដល់ព្រះសង្ឃនៅតាមទីវត្តអារាមនៅមុខក្លោងទ្វារវត្ត។ ពុទ្ធបរិស័ទត្រូវធ្វើការវាស់កម្តៅ និងចូលទូអាកុលបាញ់សម្លាប់មេរោគ ហើយអនុញ្ញាតឲ្យប្រគេនចង្ហាន់ត្រឹមមុខក្លោងទ្វារវត្ត។ ចំណែកព្រះសង្ឃត្រូវពាក់ស្រោមដៃ និងរក្សាគម្លាតពីពុទ្ធបរិស័ទយ៉ាងតិច១.៥ម៉ែត្រ។

ជាក់ស្តែងទិដ្ឋភាពនៅវត្តលង្ការក្នុងថ្ងៃកាន់បិណ្ឌទី៧ត្រូវនឹងថ្ងៃ២៨កញ្ញានេះ សង្គេតឃើញថាមានពុទ្ធបរិស័ទមួយចំនួនបានយកចង្ហាន់ និងទេយ្យវត្ថុនានាប្រគេនដល់ព្រះសង្ឃដោយសប្បាយរីករាយប្រកបដោយទឹកចិត្តជ្រះថ្លា។តែការយកចង្ហាន់ប្រគេនព្រះសង្ឈមានការខុសប្លែកជាងមុន ព្រោះអាជ្ញាធរ និង គណៈគ្រប់គ្រងវត្តបានរៀបចំសម្រួលដល់ពុទ្ធបរិស័ទក្នុងការប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ។

ក្នុងកិច្ចសម្ភាសជាមួយស៊ីស៊ីថាមស៍ លោកអាចារ្យប្រចាំនៅវត្តលង្ការ បានប្រសាសន័ថា គណៈគ្រប់គ្រងវត្តបានរៀបចំ កុំឲ្យឆ្លងកូវីដគឺប្រកាន់គោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល «៣កុំនិង៣ការពារ» ជាពិសេសនូវការរៀបចំអាកុល មានម៉ាស ហើយរក្សាគម្លាត។ ទិដ្ឋភាពជាក់ស្តែង ការរៀបចំរបស់វត្តលង្កា មានការគម្លាតសង្គមដោយយ៉ាងតិច១.៥ម៉ែត្រ មានម៉ាស៊ីនស្កេនកម្តៅ និងមានទូអាកុលសម្រាប់បាញ់សម្លាប់មេរោគ។ ចំណែកពុទ្ធបរិស័ទត្រូវតែមានម៉ាស មានអាកុល ហើយព្រះសង្ឈមានស្រោមដៃផងដែរ ធ្វើដូច្នេះដើម្បីឲ្យមានសុវត្ថិភាព កុំឲ្យមានការចម្លងជំងឺកូវីដ-១៩។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសផ្អាកពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីបិណ្ឌទី៤ត្រូវនឹងថ្ងៃទី២៥កញ្ញា បន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងរាលដាលជំងឺកូវីដ១៩តាមទីវត្តអារាម ដោយផ្តើមដំបូងនៅឯវត្តនាគវ័ន្តក្នុងរាជធានីភ្នំពេញ និងបន្ទាប់នៅវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែអនុញ្ញាតឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសឈប់សម្រាកក្នុងនៅភ្ជុំបិណ្ឌរយៈពេលចំនួន០៣ថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង