Cctime 6monthsfree desktop
Cc times  web banner kh (2)

UNWTO ផ្ដល់អាហារូបករណ៍សិក្សាមុខវិជ្ជាទេសចរណ៍៥០កន្លែងដល់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ដល់អាហារូបករណ៍សិក្សាមុខវិជ្ជាវិស័យទេសចរណ៍៥០កន្លែងដល់កម្ពុជា ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍធនធានមនុស្ស ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នាឱកាសទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ នាថ្ងៃទី២៧ ខែកញ្ញា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសសផ្សព្វផ្សាយផ្ដល់អាហារូបករណ៍សិក្សាជំនាញទេសចរណ៍ចំនួន ៥០កន្លែង ដែលអង្គការទេសចរណ៍ពិភពលោក(UNWTO) បានផ្ដល់មកកម្ពុជា។

ការសិក្សាអាហារូបករណ៍ ៥០កន្លែង ដែលផ្តល់ដោយអង្គការទេសចរណ៍ពិភពលោកនោះ គឺផ្តោតលើ៖

១៖ យុទ្ធសាស្រ្តធុរកិច្ច, ២៖ គណនេយ្យ និងហិរញ្ញវត្ថុ, ៣៖ មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល, ៤៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ និង ៥៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ ជាមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬសិស្សនិស្សិតកំពុងសិក្សាក្នុងវិស័យទេសចរណ៍ មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ (ការសិក្សាជាភាសាអង់គ្លេស) មានគោលដៅអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងវិស័យទេសចរណ៍។

ចំពោះទីកន្លែងទទួលពាក្យ បេក្ខជនដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ អាចទំនាក់ទំនងមកកាន់នាយកដ្ឋានធនធានមនុស្ស នៃក្រសួងទេសចរណ៍ រៀងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង