Cctime 6monthsfree desktop
Cc times  web banner kh (2)

USAIDបរិច្ចាគ៥លានដុល្លារបន្ថែមជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ USAID Cambodia

ភ្នំពេញ៖ ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំនៅកម្ពុជាបានប្រកាសអំពីហិរញ្ញប្បទានបន្ថែមក្នុង ទំហំទឹកប្រាក់៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា «ការលើកកម្ពស់សិទ្ធិនិងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

ហិរញ្ញប្បទានបន្ថែមនេះនឹងធ្វើឲ្យសកម្មភាពប្រតិបត្តិការមានតម្លៃ សរុបចំនួន៦,៥ លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះនឹងផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនូវការប្រើប្រាស់សេវាថែទាំសុខភាព និងចងក្រងនូវស្ថានភាពសុខភាព និងក្តីព្រួយបារម្ភស្ថានភាពសង្គមសេដ្ឋកិច្ច និងបទពិសោធន៍ពេលឆ្លងកាត់របបខ្មែរក្រហម៕

រូបភាព៖ USAID Cambodia
រូបភាព៖ USAID Cambodia
រូបភាព៖ USAID Cambodia
រូបភាព៖ USAID Cambodia


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង