Cctimesw1140xh150cm copy

បុគ្គលិកក្នុងវិស័យទេសចរណ៍ប្រមាណជាង១១ម៉ឺននាក់ប៉ះពាល់ការងារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖បុគ្គលិកអាស្រ័យផលផ្ទាល់ក្នុងវិស័យទេសចរណ៍ប្រមាណជាង១១ម៉ឺននាក់ បានរងផលប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ខ្លួន និង រាប់ម៉ឺននាក់ផ្សេងទៀតជាបុគ្គលិកមិនផ្ទាល់។ការប៉ះពាល់នេះដោយសារការអូសបន្លាយនៃជំងឺកូវីដ-១៩ នាំឱ្យប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១។

គិតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនទេសចរអន្តរជាតិដែលចូលមកកំសាន្តក្នុងប្រទេសកម្ពុជា បានថយចុះរហូតដល់៨០,២% ។ការថយចុះនេះ បាននាំឱ្យប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត។នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ" ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន " " TOURISM FOR INCLUSIVE GROWTH "។

បើតាមសម្តេច ហ៊ុន សែន ក្នុងកម្រិតពិភពលោក ឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះរហូតដល់៧% ដែលធ្វើឱ្យប៉ះពាល់ការងារផ្ទាល់ពី១០០ ទៅ ១២០លាន និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។ ដោយឡែកនៅកម្ពុជាក៏ធ្លាក់ចុះខ្លាំងផងដែរ ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១ នេះ។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពជា ចាត់ទុកថា ជាទន្ទល់ដ៏សំខាន់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។តែចាប់ពីឆ្នាំ២០២០មកវិស័យនេះទទួលរងផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩។រយៈពេល៧ខែក្នុងឆ្នាំ២០២១ កម្ពុជាទទួលបាទេសចរណ៍ផ្ទៃក្នុងសរុប ២.៣០០.៨៥១ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២.១៤៦៩៥៩ នាក់ ថយចុះ ៣៨ភាគរយ ធៀប ខណៈទេសចរអន្តរជាតិមាន ចំនួន ១៥៣៩៩២ នាក់ថយចុះ៩០ភាគរយ។

តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល កំពុងអនុវត្តកម្មវិធីជួយសង្គ្រោះ និងកម្មវិធីសាច់ប្រាក់ ជួយអាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ហើយវិធានអន្តរាគមន៍នេះត្រូវបានរដ្ឋាភិបាលអះអាងថា ទទួលបានប្រសិទ្ធភាពខ្ពស់ និងបានចូលរួមទ្រទ្រង់លំនឹងម៉ាក្រូសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង