
ភ្នំពេញ៖លោក ស៊ីន ចាន់សិរីវត្ថា អគ្គនាយករង អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា រដ្ឋគ្រោងនឹងចំណាយ ៣៥៦០លានដុល្លារ ក្នុងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ និងក្នុងស្រុកនៅកម្ពុជា។
ក្នុងនោះដែរ លោក ស៊ីន ចាន់សិរីវត្ថា បញ្ជាក់ថា អាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាល និងតាកែវ សម្រេចបាន ៣០% ហើយអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប មានភាពយឺតយ៉ាវដោយសារតែសង្គ្រាមពាណិជ្ជកម្ម និងការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប។
លោក ចាន់សិរីវត្ថា បានបន្ថែម៖ « រដ្ឋាភិបាលបញ្ជាក់ថាអាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរីធំហំ ៣០០ហិកតា និងមានតម្លៃ ៦០លានដុល្លារ រួមទាំង អាកាសយានដ្ឋាន នៅខេត្តបាត់ដំបង នឹងបន្តរក្សានៅទីតាំងដដែលក្នុងរយៈពេល២០ឆ្នាំ ហើយក្រោយឆ្នាំ២០៥០នឹងបន្តអភិវឌ្ឍបន្តទៀត។