Cc time web banner 054637

កោះមួយនៅភាគកណ្ដាលវៀតណាម ត្រៀមស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ផ្តើមនៅខែវិច្ឆិកា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
 សណ្ឋាគារប្រណិត នៅលើកោះ  Hon Tre ក្នុងខេត្ត Nha Trang ។
ប្រភព៖ VnExpress

វៀតណាម៖ កោះខាញ់ហូ(Khanh Hoa) នៅភាគកណ្តាលនៃប្រទេសវៀតណាម បានអនុម័តផែនការស្វាគមន៍អ្នកទេសចរបរទេសដែលបានទទួលវ៉ាក់សាំងរួចរាល់ ក្រោមកម្មវិធីធ្វើលិខិតឆ្លងដែនសាកល្បងវ៉ាក់សាំងចាប់ផ្តើមនៅខែវិច្ឆិកានេះ។

បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម បានឱ្យដឹងថា ក្នុងដំណាក់កាលទី ១ នៃផែនការចាប់ពីខែវិច្ឆិការហូតដល់ដំណាច់ឆ្នាំនេះ ភ្ញៀវទេសចរបរទេសនឹងមកដល់ជើងហោះហើរធម្មតាហើយស្នាក់នៅក្នុងរមណីយដ្ឋានឆ្នេរខ្សាច់នៅលើឆ្នេរឡុងប៊ិចក្នុងឧបទ្វីបខេមរ៉ាន់ចម្ងាយប្រហែល៤៥ គីឡូម៉ែត្រពីទីប្រជុំជនញ៉ាត្រាង។

តាមប្រភពដដែលបន្តថា នៅដំណាក់កាលទី ២ ដែលចាប់ផ្តើមនៅដើមឆ្នាំក្រោយរហូតដល់ខែមីនា ភ្ញៀវបរទេសនឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាគោលដៅទេសចរណ៍បន្ថែមទៀតនៅលើកោះនៅឈូងសមុទ្រញ៉ាត្រាង។

ទន្ទឹមនឹងនេះ សណ្ឋាគារនិងរមណីយដ្ឋាននឹងតម្រូវឱ្យមានតំបន់ដាច់ដោយឡែកសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្រៅពីការធ្វើតេស្តដាច់ដោយឡែកនិងចត្តាឡីស័ក្កដាច់ដោយឡែក។

សូមជម្រាបជូនថា ប្រទេសវៀតណាមបានបិទព្រំដែនរបស់ខ្លួននិងលុបចោលជើងហោះហើរអន្តរជាតិទាំងអស់កាលពីខែមីនាឆ្នាំមុន។ មានតែមាតុភូមិនិវត្តន៍ជនជាតិវៀតណាម អ្នកជំនាញបរទេស អ្នកការទូត អ្នកវិនិយោគនិងកម្មករដែលមានជំនាញខ្ពស់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចេញចូលប្រទេស៕

B. sombor, [26.09.21 14:16]

កោះ

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វៀតណាម ទេសចរណ៍
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង